Home ព័ត៌មានជាតិ សន្តិសុខ ពលរដ្ឋ​ឈានដល់...

ពលរដ្ឋ​ឈានដល់​បិទផ្លូវ​ជាតិ​រឿង​ជម្លោះដីធ្លី​នៅ​ស្រុក​ស្ទឹងហាវ​

ដោយៈ​វ​ណ្ណះ​/​ព្រះសីហនុៈ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី នៅឯ​ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ បានកើត​មានការ​តវ៉ា និង​ឈានដល់​មានការ​បិទផ្លូវ​ជាតិ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​អស់​មួយ​ព្រឹក តែ​ភ្លាមៗ រដ្ឋបាល​ស្រុក​ស្ទឹងហាវ បាន​ចុះ​អន្តរាគមន៍​សម្របសម្រួល និង​សន្យា​ធ្វើការ​ដោះស្រាយ ។​

​បើតាម​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ​មានប្រសាសន៍​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​ក្រោយ​មាន​វិវាទ​ដីធ្លីនៅ​ចំណុច​អូរ​តាសេក​ម្តុំ​ជិត​ទីតាំង​ដី​សង្គមកិច្ច​ស្រុក​ស្ទឹងហាវ ក្នុងនោះ​អជ្ញាធរ​ស្រុក​បាន​ណែនាំ​ឲ្យ​គូភាគី​ទំនាស់ ទៅ​ជួបជុំដោះស្រាយ​គ្នា​នៅ​សាលាស្រុក​តាម​និតិ​វិធី​ច្បាប់​។​

​គួរ​បញ្ជាក់ថា ដំណាក់កាល​ចុងក្រោយ នៅក្នុង​ខេត្ត​ព្រះសីហនុ ជម្លោះ​ដណ្តើម​ដីធ្លី មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ខណៈ​ហាងឆេង​ដីធ្លី​ផ្តើម​ឡើងថ្លៃ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ជ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន បាន​ផ្ទុះ​ហឹ​ង្សា​ឈានដល់​មានការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ ភាគី​ម្ខាង​ទៀតផង​ដែរ ទង្វើ​របស់​ពលរដ្ឋ ប្រាស់ចាក​ពី​គន្លង​ច្បាប់ បានធ្វើ​ឲ្យ មានការ​ឃាត់ខ្លួន មនុស្ស​ចំនួន​៨​នាក់ ពី​សំណាក់​សមត្ថកិច្ច​ទៀតផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular