Home ព័ត៌មានជាតិ សង្គម គណៈកម្មាធិការ...

គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​(​គ​.​ក​.​ស​.​ក​) នៃ​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៥ អណ​ត្តិ​ទី​៣

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ (​គ​.​ក​.​ស​.​ក​) នៃ​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៥ អណ​ត្តិ​ទី​៣ ប្រចាំ​ខែធ្នូ ឆ្នាំ​២០២០ ក្រោម​អធិប​តិ​ភាព លោកស្រី ឈាន សុ​ខេន ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ និង​មានការ​អញ្ជើញ​ចូលរួម​ពី ប្រធាន អនុប្រធាន កា​រិ​យាយ​ល័យ​ពាក់ព័ន្ធ សមាជិក សមាជិកា គណៈកម្មាធិការ ។​

​កិច្ចប្រជុំ​នោះ​មាន​របៀបវារៈ​ចំនួន​០៤​ដូចខាងក្រោម ៖
១.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អណ​ត្តិ​ទី​៣ ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០២០ របស់ គ​.​ក​.​ស​.​ក​។​

២.​ពិនិត្យ និង​ស្តាប់​របាយការណ៍​លទ្ធផល​ការងារ​ពាក់ព័ន្ធ​បញ្ហា​ស្ត្រី កុមារ យុវវ័យ និង​ជន​ងាយ​រងគ្រោះ​របស់​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០២០​។​

៣.​ពិនិត្យ និង​អនុម័ត​ផែនការ​សកម្មភាព​ប្រចាំ​ខែមករា ឆ្នាំ​២០២១ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២១ និង​ប្រចាំឆ្នាំ​២០២១ របស់ គ​.​ក​.​ស​.​ក​។​

៤.​ពិនិត្យ និង​អនុម័ត​លើ​ផែនការ​ថវិកា​ប្រចាំ​ខែមករា ឆ្នាំ​២០២១ របស់ គ​.​ក​.​ស​.​ក​។​៥.​បញ្ហា​ផ្សេងៗ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular