Home ព័ត៌មានជាតិ សន្តិសុខ កុមារ​២​នាក់​...

កុមារ​២​នាក់​លង់ទឹក​ស្លាប់​ក្រោយ​សុំ​ម្តាយ​ទៅលេង​ទឹក​

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កុមារ​២​នាក់​លង់ទឹក​ស្លាប់ ក្រោយពេល​សុំ​ម្តាយ​ទៅលេង​ទឹក ហើយ​ម្តាយ​មិនបាន​តាមមើល កាលពី​ថ្ងៃត្រង់​ទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្លង​ជិ​ក​អូរ​ធំ ស្ថិតក្នុង​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា សព​ក្មេងរងគ្រោះ​ទាំង​២​នាក់ ឈ្មោះ ម៉ៅ ដាវ ភេទ​ប្រុស អាយុ​៥​ឆ្នាំ និង ឈ្មោះ​វ៉ង់ វិ​ដា ភេទ​ស្រី អាយុ​៦​ឆ្នាំ ។ ក្មេង​ទាំង​២​នាក់ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា រស់នៅ​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ម្តាយ​ក្មេងរងគ្រោះ ឈ្មោះ​ជុំ ស្រី​ថា អាយុ​៣៦​ឆ្នាំ បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ កូន​របស់គាត់ ឈ្មោះ វ៉ង់ វិ​ដា បាន​ឱបថើប​សុំ​ម្តាយ​ទៅ​ចុះ​ងូតទឹក​២​នាក់់​បងប្អូន​។ ដោយ​ក្តី​អាណិតកូន ដែល​ពីមុនៗ​មក​មិនដែល​ថើប និង​លួងលោម​ខ្លួន​ដូច្នេះ អ្នកស្រី​ក៏​យល់ព្រម​ឲ្យ​ងូត​ចុះ​ងូតទឹក​អាង ដោយ​មិនបាន​តាម​ទៅ​មើល ទើប​កូន​លង់ទឹក​ស្លាប់​ដូច្នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular