Home ព័ត៌មានអន្តរជាតិ ថៃ​ថ្ងៃនេះ​ឆ្...

ថៃ​ថ្ងៃនេះ​ឆ្លងកូវី​ដ​១៩​ថ្មី​តែ​៤៦​នាក់​ទេ តែ​១១​នាក់​នៅ​ក្រុង​បាងកក​

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ពុធ ទី​២៣​ធ្នូ បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៤៦​នាក់ ក្នុងនេះ​ឆ្លង​ក្នុងស្រុក​តែ​៣៩​នាក់ និង​៧​នាក់​ទៀត​ជា​អ្នក​ធ្វើ​ច​ត្តា​​ឡីស័​ក​បន្ទាប់ពី​ចូលមក​ពី​ក្រៅ​ប្រទេស​។​

​តួលេខ​ថ្មី​នេះ នាំ​អោយ​ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​កើន​ដល់​៥.៧៦២​នាក់ ។​ទោះជា​យ៉ាងណា ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនេះ ៧១​ភាគរយ​ឬ ៤.០៩៥​នាក់​បាន​ជា និង​១.៦០៧​នាក់​កំពុង​ដេកពេទ្យ​ខណៈ​​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩ នៅ​៦០​នាក់​ដដែល​។​

​មន្ត្រី​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​ថៃ បាន​និយាយថា ការឆ្លង​ក្នុងស្រុក​៣៩​ករណី មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​វីរុស​កូរ៉ូ​ណា​នៅ​ផ្សារ​បង្គារ​ក្នុង​ខេត្ត​សាមុត សា​ខន ទាំងអស់​។​

​អ្នកនាំពាក្យ​បានអោយដឹងថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនេះ ១១​នាក់​នៅ​ក្រុង​បាងកក ៥​នៅ​ខេត្ត​ឆា​ឆឺង​សា​វ ៣​នាក់​នៅ​ណា​ខន ផា​ថូ​ម ២​នៅ​កាំ​ផែង ផេ​ត ២​នៅ​ត្រាត ២​នៅ​ប្រា​ជីន ប៊ូ​រី ២​នៅ​អាយុ​ទ្យា​២​នៅ​សាមុត ប្រា​កាន និង​២​នាក់​ទៀត​នៅ​សា​រ៉ា​ប៊ូ​រី​។ ចំណែក​ខេត្ត ផេត​ចា​ប៊ុន ,​ក្រា​ប៊ី​,​ខុន ឃែន​, ណា​ខន រ៉ា​ត​ចា​សី​ម៉ា ,​ណុន​ថា​ប៊ូ​រី ,​ផា​ធូ​ម ថា​នី ,​ភូ​កេត​និង​ស៊ូផាន ប៊ូ​រី ក្នុង​មួយ​ខេត្តៗ​មាន​អ្នក​ឆ្លង​ម្នាក់​។​

​អ្នក​ឆ្លង​ចុងក្រោយ​នេះ​ភាគច្រើន​ជា​អ្នកនេសាទ អ្នក​ទិញ​លក់​និង​អ្នក​ដឹកជញ្ជូន​អាហារ​សមុទ្រ​ពី​ផ្សារ​មួយ​នៅ​សាមុត សា​ខន ទៅកាន់​ខេត្ត​ផ្សេងៗ​។​អ្នក​ឆ្លង​ផ្សេង​ទៀត​រួមមាន និយោជិត​តាម​ភោជនីយ​​ដ្ឋា​ន និង​ស្ត្រី​មេផ្ទះ​។​អ្នក​ឆ្លង​ក្នុងស្រុក​២​នាក់​ទៀត​ជា​ជនជាតិ​ចិន ម្នាក់​ជា​អ្នកជំនួញ​និង​ម្នាក់​ទៀត​ជា​អ្នកទេសចរ​នៅ​ក្រុង​បាងកក​។​

​សូមបញ្ជាក់​ថា នៅ​២៤​ម៉ោង​មក​នេះ មនុស្ស​៦០៤.០៧៣​នាក់​បាន​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក នាំ​អោយ​ចំនួន​ឆ្លង​សរុប​កើន​ដល់​៧៨,៣៦​លាន​នាក់ និង​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កើន​ដល់​១,៧២​លាន​​នាក់​៕

​ផ្សារ​បង្គារ​នៅ​ខេត្ត​សាមុត សា​ខន ត្រូវបាន​ដុះលាង​សម្អាត​ជាថ្មី កាលពី​ថ្ងៃ​អង្គារ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular