ប្រែសម្រួល : កញ្ញាដាលីស ៖ ហ្វីលីពីននិងកូរ៉េខាងត្បូងនឹងផ្អាកជើងហោះហើរជាបណ្តោះអាសន្នពីចក្រភពអង់គ្លេសរហូតដល់ចុងខែធ្នូដោយសារបារម្ភចំពោះវីរុសកូរ៉ូណាបំលែងរូបរាងថ្មី។
លោកហារី រ៉ូក អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារាល់ជើងហោះហើររបស់ចក្រភពអង់គ្លេសមកកាន់ហ្វីលីពីនត្រូវបានផ្អាកចាប់ពីថ្ងៃទី ២៤ ខែធ្នូរហូតដល់ថ្ងៃទី ៣១ ខែធ្នូ។
អ្នកដំណើរទាំងអស់ ដែលបានធ្វើដំណើរទៅចក្រភពអង់គ្លេសក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយមុនពេលមកដល់ហ្វីលីពីនរួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ផងដែរត្រូវបានហាមឃាត់ជាបណ្តោះអាសន្នមិនអោយចូលប្រទេសនេះក្នុងរយៈពេលតែមួយ។
ម្យ៉ាងវិញទៀត លោករ៉ូកនិយាយថា អ្នកដំណើរ ដែលបានធ្វើដំណើរឆ្លងកាត់ពីអង់គ្លេសរួចហើយ និង អ្នកដែលបានធ្វើដំណើរទៅអង់គ្លេសក្នុងរយៈពេល ១៤ ថ្ងៃភ្លាមៗមុននឹងមកដល់ហ្វីលីពីនដែលបានមកដល់មុនម៉ោង ១២៖០១ ព្រឹកថ្ងៃទី ២៤ ធ្នូនឹងមិនត្រូវបានដាក់កម្រិតលើការចូលមកវិញទេ ប៉ុន្តែពួកគេនឹងត្រូវតម្រូវឱ្យឆ្លងកាត់ដំណើរការចត្តាឡីស័កនិងការធ្វើតេស្តិ៍តឹងរ៉ឹង។
ទន្ទឹមនេះដែរ កូរ៉េខាងត្បូងក៏ផ្អាកជើងហោះហើរបណ្តោះអាសន្នពីអង់គ្លេសរហូតដល់ចុងខែធ្នូដែរនេះយោងតាមមន្ត្រីក្រសួងសុខាភិបាល លោក យូន ថេហូ ប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ៕