Home កម្សាន្ត ក្មេងស្រី​ម្ន...

ក្មេងស្រី​ម្នាក់ យក​បទ​ចម្រៀង “​ចង់​សុំ wifi” លេង​ក្នុង​Tiktok មាន​អ្នក​ចុច​មើល​ជិត​១០​លាន​ដង​ឯណោះ​

​ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​: ពិតជា​មិនធម្មតា​មែន បទ​ចម្រៀង មួយ​បទ​របស់ តារាចម្រៀង​ប្រចាំ​ផលិតកម្ម Galaxy Navatra លោក ខែម រួមគ្នា នឹង តន់ ច័ន្ទ​សី​ម៉ា មាន​ចំណងជើង​ថា “​ចង់​សុំ Wifi” ត្រូវបាន​កុមារី​ម្នាក់ ដែលមាន​វ័យ​ប្រមាណ​៦-៧ ឆ្នាំ យកទៅ​សម្តែង​ក្នុង​កម្មវិធី​Tiktok បែរជា​មាន​អ្នក​ចុច​មើល​ដល់​ទៅ​ជាង​៦​លាន​ដង​ឯណោះ​។

​កុមារី​ដែល​គេ​ល្បី​ក្នុង Tiktok នោះ​ត្រូវបាន​គេ​ដឹងថា មាន​ទេពកោសល្យ​សិល្បៈ​ពី​កំណើត ព្រោះ​ជាទូទៅ​គេ​ឃើញ​កុមារី​រូបនេះ មាន​សកម្មភាព​តាម Tiktok ដោយមាន​អ្នក Follow ជាច្រើន​នាក់ សកម្មភាព​បង្ហោះ​រូប​កុមារ​នោះ គឺ​បង្ហាញឡើង​ដោយ​ម្តាយមីង​របស់​នាង​។ ទោះជា​យ៉ាងណាក្តី មានតែ​បទ​ចម្រៀង “​ចង់​សុំ Wifi” របស់ ខេ​ម និង សី​ម៉ា ប៉ុណ្ណោះ ដែលមាន​អ្នក​ចុច​មើល​ជាច្រើន​លាន និង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​ភ្លូកទឹកភ្លូកដី​។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង នៅមាន​អ្នក​ចុច Like ច្រើនជាងគេ​ថែមទៀត ដល់​ទៅ ជិត​១​លាន និង Comment ជិត ៣​ពាន់​ថែមទៀត ដែល​ភាគច្រើន គឺ​សរសើរ​កុមារី​ថា ឆ្លាត មាន​ភាពក្លាហាន និង​មាន​ទេពកោសល្យ​សិល្បៈ​ល្អ​មិនធម្មតា​ថែម​ទៀតផង​។​

​តោះ ទស្សនា​ក្មួយ​ស្រី​តូច​ទាំងអស់គ្នា​!

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular