ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ ដោយអនុវត្តន៍តាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោកអភិបាលរងខណ្ឌពីររូប និងមន្ត្រីជាច្រើននាក់ បានចុះពិនិត្យការងារជួសជុល និងពង្រីកផ្លូវ នៅចំណុចរង្វង់មូល ក្រមង៉ុយ និងពង្រីកចិញ្ចើមផ្លូវ សងខាង កាយប្រឡាយ បើកបើកផ្លូវទឹក ចាប់ពីភូមិទួលលៀប សង្កាត់ស្នោរ ដោយឆ្លងកាត់ភូមិត្រពាំងអារ័ក្ស ភូមិពង្រ និងភូមិដូនរ័ត្ន សង្កាត់ឪឡោក ជាប់ព្រំប្រទល់ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
គោលបំណង នៃការជួលជុល និងពង្រីកផ្លូវនេះ ដើម្បីជួយសម្រួលដល់ ការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរ ជាពិសេស សកម្មភាពដឹកជញ្ជូនផ្សេងៗ ដែលបច្ចុប្បន ការដ្ឋានខាងលើ បាននឹងកំពុងដំណើរការ ធ្វើគ្រឹះបាត។
ជាផែនការ បន្ទាប់ពីបញ្ចប់ការងារជួសជុលពង្រីក និងកាយប្រឡាយរួចរាល់ លោកអភិបាលខណ្ឌ នឹងបំពាក់អំពូលសឡា ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ លោកអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយ និងបំរើបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានជានិច្ច។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលការងារ ជួសជុលពង្រីកផ្លូវ និងកាយប្រឡាយ បើកផ្លូវទឹកនេះ កើតចេញពីចូលរួមកៀងគរ ពីសប្បុរសជន ដែលប្រកបអាជីវកម្ម នៅក្នុងភូមិសាស្ត្រ សង្កាត់ឪឡោក ខណ្ឌកំបូលតែម្តង៕/V