Home ព័ត៌មានអន្តរជាតិ វៀតណាម​ស្ថិតក...

វៀតណាម​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ក្នុង​ឆ្នាំ​២០២០

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ធនាគារពិភពលោក​និយាយថា ជាមួយ​នឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ២,៨ ភាគរយ វៀតណាម​នឹង​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​​បំផុត​នៅក្នុង​ពិភព​ដែល​កំពុង​រង​ការបំផ្លាញ​ដោយកូវី​ដ​១៩​នៅ​ឆ្នាំ​នេះ​។​

​យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​បានឱ្យដឹងថា វៀតណាម​នឹង​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​តែ​៣ ប៉ុណ្ណោះ​នៅក្នុង​ទ្វីប​អាស៊ី​ដែល​នឹង​មាន​កំណើន​វិជ្ជមាន​នៅ​ឆ្នាំ​នេះ​ហើយ​​ប្រទេស​ដទៃ​ទៀត​គឺ​ចិន​និង​មី​យ៉ាន់​ម៉ា​។​

​បណ្តា​សេដ្ឋកិច្ច​ផ្សេង​ទៀត​នឹង​ធ្លាក់ចុះ ខណៈ​បណ្តា​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍​ធំៗ​ដូចជា​ថៃ​និង​ហ្វីលីពីន​ទំនង​ជា​ធ្លាក់ចុះ ៧,១ ភាគរយ និង ៨,៣ ភាគរយ​រៀងៗ​ខ្លួន​។​

​របាយការណ៍​និយាយថា ទោះបីជា​កំណើន ២,៨ ភាគរយ​របស់​ខ្លួន​ទាប​ជាង​ឆ្នាំ​មុន​ដែលមាន ៧ ភាគរយ​ក៏​ដោយ ក៏​វៀតណាម​នៅតែ​ជា​ចំណុច​ត្រចះត្រចង់​ដដែល ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់ចុះ ៤,៤ ភាគរយ​។​

​វៀតណាម​អាច​ទទួលបាន​នូវ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ដូចនេះ​គឺ​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ប្រសិទ្ធភាព​បាន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ទប់ទល់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវី​ដ​១៩​។​បន្ទាប់​ពី​ការបិទ​​ប្រទេស​រយៈពេល​បី​សប្តាហ៍​នៅក្នុង​ខែ​មេសា សកម្មភាព​ឧស្សាហកម្ម​និង​សេវាកម្ម​ភាគច្រើន​បាន​ស្ទុះ​ងើប​ឡើងវិញ នៅពេល​អតិថិជន​និង​វិនិយោគិន​ក្នុងស្រុក​មាន​ទំនុកចិត្ត​ខ្លាំង​ឡើង​វិញ​។​

​របាយការណ៍​បាន​និយាយថា ការ​ពន្លឿន​ការបង្កើន​ការវិនិយោ​គ​សាធារណៈ​របស់​រដ្ឋាភិបាល ដែល​បាន​កើនឡើង​ប្រហែល ៤០ ភាគរយ​ក្នុង​រយៈពេល ៩ ខែ​ដំបូង​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន បាន​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​និង​ប្រជាជន​ដែល​រង​ផលប៉ះពាល់​៕

​សេដ្ឋកិច្ច​វៀតណាម​ស្ថិតក្នុង​ចំណោម​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក​ក្នុងសម័យ​កូវី​ដ​១៩​។ក្នុងរូបកម្មករផលិតម៉ាស់នៅរោងចក្រមួយក្នុងខេត្តឡុងអានភាគខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular