Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រីជាន់ខ្...

មន្ត្រីជាន់ខ្ពស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​ចុះ​ពិនិត្យ​វ​ឌ្ឈ​នភា​ព​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី កាលពី​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ ។

​ក្នុង​បេសកកម្ម​ត្រួតពិនិត្យ​ការងារ ក្រុមហ៊ុន Angkor International Airport Investment(CambodiaCo.,Ltd.​បានធ្វើ​បទ​បង្ហាញជូន​លោក​រដ្ឋមន្ត្រី នូវ​ចំនុច​សំខាន់ៗ​ដូចខាងក្រោម​៖១​ផែនការ​សាងសង់​អាកា​ស​យានដ្ឋាន​ទាំងមូល​(OverallSchedule២​រាយការណ៍​អំពី​វឌ្ឍនៈភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន ឆ្នាំ​២០២០ ( Project Progress in 2020) ៣ ផែនការ​សាងសង់​អាកា​ស​យានដ្ឋាន​ឆ្នាំ​២០២១ (Construction Plan for 2021)​និង​៤​វិធានការ​ត្រួតពិនិត្យ​និង​ការបង្ការ​ជំងឺឆ្លង​កូ​វិដ​១៩​ចំពោះ​បុគ្គលិក​និង​កម្មករ​ដែល​ធ្វើការ​ក្នុង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ទាំងមូល ( Pandemic Prevention and Control)​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular