Home ព័ត៌មានជាតិ សន្តិសុខ ​ប៉ូលិស​ស្រុក...

​ប៉ូលិស​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​បុរស​ម្នាក់ វ៉ៃ​របង និង​រូប​បដិមាករ ក្នុង​វត្ត​អូរ​ជុំ

​ដោយៈ គ្រញូង បាត់ដំបងៈ នៅ​ព្រលប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល ស្រុក​សំពៅ​លូន បាន​ដឹកនាំ​កម្លាំង អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន បាន​ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនបង្ក ចំនួន ១​នាក់ ឈ្មោះ យួ​ស តុលា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​បាន​យក​ដំបង​ឈើ​ជ្រុង វាយ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ក្នុង​វត្ត​អូរ​ជុំ​ឧ​ត្ត​ម​សាមគ្គី ស្ថិតក្នុង​ភូមិ​អូរ ឃុំ​
​សន្តិភាព ស្រុក​សំពៅ​លូន និង​វត្ត​សុវណ្ណ​គី​រីតា​ស្តា ស្ថិតក្នុង​ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន បណ្តាល​ឲ្យ​រង​ការខូចខាត​ទ្រព្យសម្បត្តិ ក្នុង​វត្ត​ជាច្រើន ហើយ​នាំយកទៅ​អធិការដ្ឋាន​ស្រុក ដើម្បី​សាក​សូរ និង​អនុវត្តតាម​នីតិវិធី​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular