Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ជ...

បុរស​ម្នាក់​ជិះ​ម៉ូតូ​បាន​ស្លាប់​ដោយសារ​រថយន្ត​បែន​ដឹក​ដី​បុក​ពីក្រោយ​ជាប់​ខាងក្រោម​រថយន្ត​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​ពេល​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​ត្រូវ​រថយន្ត​បែន​ដឹក​ដី​បើក​បុក​ពីក្រោយ​ពេញទំហឹង​អូស​ជាង​១០​ម៉ែត្រ​ជាប់​ខាងក្រោម​រថយន្ត កាលពី​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងជើង​សាលាសង្កាត់​ស្នោ ផ្លូវ​បេតុង ភូមិ​ទួល​លាភ សង្កាត់​ស្នោ ខណ្ឌ​កំបូល​។​

​ជនរងគ្រោះ​ឈ្មោះ រស់ សុខ​ចាន់​រ៉េត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​លាភ សង្កាត់​ស្នោ ខណ្ឌ​កំបូល​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​មូល គ្មាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ដី ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ PP-1457 បើកបរ​ក្នុង​ល្បឿន​លឿន​មកពី​ក្រោយ​ជ្រុល​មក​បុក​ពេញទំហឹង​អូស​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប​យ៉ាង​អាណោចអាធ័ម​បំផុត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ត រួច​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ រួមទាំង​អ្នកបើកបរ​រថយន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular