ដោយ: បាយ័ន / សៀមរាប: កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នគរបាលស្រុកស្វាយលើ បានសុំគោលការណ៍ពីការិយាលយ័ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ។
សមត្ថកិច្ចនគរបាលស្រុកស្វាយលើបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះមួក ម៉េង ភេទប្រុសអាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានបន្តទៀតថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី ជនរងគ្រោះឈ្មោះ រ៉ាយ សុជាតិ ភេទស្រី អាយុ១០ឆ្នាំ (គ្មានសំបុត្រកំណើត) ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប បានទៅដាំបង្គោលរបង និងដាក់លួសបន្លានៅចំនុដីចំការឈ្មោះ រៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាមួយឪពុកបង្កើតឈ្មោះ រៀល ចេក និងពូឈ្មោះ រ៉ាយ សុជាតិ (ជនសង្ស័យ) ពេលទៅដល់ចំនុចដីចំការឪពុកជនរងគ្រោះបានដាំបង្គោលរបងនៅចំងាយពីជនរងគ្រោះប្រហែល២០០ម៉ែត្រ ចំណែកជនសង្ស័យ និងជនរងគ្រោះបានវាយបន្លាលួសជាមួយគ្នាដោយជនរងគ្រោះជាអ្នកទាញបន្លាលួសជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់ និងបង្គោលរបងនៅពេលជនរងគ្រោះហត់អស់កម្លាំងជនរងគ្រោះ ក៏បានទៅសំរាកនៅព្រៃល្បះក្នុងចំការឃើញជនរងគ្រោះចូលព្រៃ ដូចនេះជនសង្ស័យក៏ដើរតាមពីក្រោយសំដៅទៅរកជនរងគ្រោះ ហើយបានធ្វើសកម្មភាពចាប់ផ្តូលជនរងគ្រោះទៅ និងដីរួចសង្កត់ជនរងគ្រោះសំរាតខោជនរងគ្រោះត្រឹមក្បាលជង្គង រួចជនសង្ស័យស្រាតខោរបស់ខ្លួនធ្វើសកម្មភាពយកប្រដាប់ភេទសកចូលប្រដាប់ភេទជនរងគ្រោះបានប្រហែលមួយថ្នាំងដៃជនរងគ្រោះឈឺចុកចាប់ ក៏ខំរើបំរាស់និងស្រែកយំ ស្របពេលនោះឪពុកជនរងគ្រោះមកទាន់ជនសង្ស័យ ក៏ឈប់សកម្មភាពហើយគេចខ្លួនបាត់។
បន្ទាប់មក ឪពុកជនរងគ្រោះនិងជនរងគ្រោះបានត្រឡប់មកផ្ទះ ហើយរាយការណ៍ជូនសម្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកសាកសួរ។ រូបគេបានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់មែន៕