ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ក្រោយប្រជុំផ្សព្វផ្សាយសភាពការណ៍បន្ទាន់ មន្ត្រីគណៈបញ្ជាការរដ្ឋបាលខេត្តប្រញាប់បន្តទៅព្រំដែន។ កិច្ចនោះ ធ្វើឡើងនៅសាលាខេត្ត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ដែលដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលខត្ត។
កិច្ចប្រជុំខាងលើ មិនមានអ្នកសារព័ត៌មានចូលរួមយកព័ត៌មានបានឡើយ។
ប៉ុន្តែនៅរសៀលថ្ងៃដដែលនេះ ទើបលោកប្រធានគណៈបញ្ជាការបានថ្លែងខ្លីថា៖ “ការងារចម្រុះត្រួតពិនិត្យ និងដឹកជញ្ជូនបងប្អូននៅច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ”។
ប្រភពព័ត៌មាននោះ អាចមានការបន្តអនុវត្តឲ្យមានលទ្ធផលល្អរហ័ស និងមានប្រសិទ្ធភាពនូវបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទិនការដឹកជញ្ជូនពលករខ្មែរ ការធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ១៩, ការពង្រឹងសន្តិសុខព្រំដែនឆ្លើយតបព្រឹត្តិការណ៍៤មករា២០២១ ជាដើម៕