Home ព័ត៌មានជាតិ សង្គម ពលករ​ខ្មែរ​វិ...

ពលករ​ខ្មែរ​វិល​ពី​ថៃ​មក​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ខេត្ត​បន្ទាយមានជ័យ ចន្លោះ​ពី​១៥០​ទៅ​២៥០​នាក់​ក្នុង​មួយថ្ងៃ​

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពលករ​ខ្មែរ​វិល​ពី​ថៃ​មក​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ខេត្ត​បន្ទាយមានជ័យ ចន្លោះ​ពី​១៥០​ទៅ​២៥០​នាក់​ក្នុង​មួយថ្ងៃ​។ ក្នុងនោះ ត្រូវបាន​ត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​២៣​ខែធ្នូ​ថា​៖ ក្នុងនោះ កាលពី​សៀ​ល​នេះ​(​ថ្ងៃទី​២៣​ធ្នូ​) មាន​ពលករ​ចំណាកស្រុក ឬ​ពលករ​ខ្មែរ​វិល​មកពី​ប្រទេស​ថៃ តាម​ច្រក​អូរ​រ​បី​ជាន់ ចំនួន​១៧៣​នាក់​(​ស្រី​៨០​នាក់​)​។ ឯ​តាម​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ចំនួន​១៨០​នាក់ ហើយ​បាន​អនុវត្ត​វិធាន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ពោលគឺ​ក្នុង​មួយថ្ងៃៗ មាន​ពលករ​ខ្មែរ​ចន្លោះ​ពី​១៥០​ទៅ​២៥០​នាក់​បាន​វិល​វិញ ឬ​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​ពី​ថៃ​មក​តាម​ច្រក​នេះ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា បើ​គិតពី​ខែមេសា​ឆ្នាំ​២០២០ មក ឬ​ជំនាញ​ហៅថា​ដើម​គ្រា និង​ប្រចាំថ្ងៃ ឬ​ហៅថា​ក្នុង​គ្រា ហើយ​សរុប​ចូលគ្នា ឬ​ហៅថា​បូក​យោង​នោះ ឃើញថា មាន​ពលករ​ខ្មែរ​ជិត​៦​ម៉ឺន​នាក់ (៥៨.២៩០​នាក់​/​ស្រី​២៦.៣៥១​នាក់​) បាន​ត្រូវ​បញ្ជូនមក​កម្ពុជា​វិញ ឆ្លងកាត់​ច្រកព្រំដែន​អូរ​បី​ជាន់​។ ពលករ​ច្រើនជាងគេ គឺ​មកពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប​។ ក្នុងនោះ មាន​ដឹកជញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យក្រុង​ប៉ោយប៉ែត​មួយចំនួន​។​

​ប្រភព​បញ្ជាក់ថា កងកម្លាំង​អង្គភាព​កងរាជអាវុធហត្ថ កម្លាំង​នគរបាលជាតិ​នៅ​ខេត្ត​កម្លាំងយោធា និង​អាជ្ញាធរ​ដែនដី ជំនាញ​សុខាភិបាល ជាដើម បាននិងកំពុង​ប្រចាំការ និង​បំពេញការងារ​តាម​បទបញ្ជា​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular