​ក​យ​កា គ្រោង​កែប្រែ​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ជា​តំបន់​អភិវឌ្ឍន៍​ជឿនលឿន​

​ដោយ​: ភ្នំ​ខៀវ / ប៉ៃលិន: ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​កូរ៉េ ( ក​យ​កា = KOICA ) គ្រោង​កែប្រែ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ឲ្យ​ទៅជា​តំបន់​អភិវឌ្ឍន៍ ជឿនលឿន និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​មួយ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក រ៉ូ ហ៊ុន​ជុន តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​កូរ៉េ ( KOICA ) ប្រចាំ​នៅ​កម្ពុជា បានលើកឡើង​ថាៈ គោលបំណង​សំខាន់ របស់​មិត្ត​កូរ៉េ ដំណាក់កាល​បច្ចុប្បន្ននេះ មាន​គម្រោង​មួយ ផ្តោតលើ​ការបង្កើត​មាគ៌ា សម្រាប់​ការអភិវឌ្ឍ ទៅមុខ​ជឿនលឿន​មួយ នៅតាម​មូលដ្ឋាន ដែល​ត្រូវបាន​ចាត់ទុកថា មិនមាន​គ្រាប់មីន ឈានទៅ​កាន់ ការដោះស្រាយ បញ្ហា​ប្រឈម​នានា និង​កាត់បន្ថយ ភាពក្រីក្រ ពិសេស​ក្នុងចំណោម​គ្រួសារ​ពលរដ្ឋ ដែល​ងាយ​រងគ្រោះ​បំផុត​។​

​លោក​បាន​បន្តថាៈ ក្រុមការងារ នឹង​ចុះ​ពិនិត្យ​ទីតាំង​អនុវត្ត គម្រោង​សំខាន់ៗ នៅក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ត្រួតពិនិត្យ ស្ថានភាព​អនុវត្ត និង​ផែនការ​គន្លឹះ​សំខាន់ៗ ដែល​ទីតាំង​គ្រោង​នេះ ស្ថិតនៅតាម​បណ្តោយ បន្ទាត់​ព្រំដែន កម្ពុជា ថៃ រួមមាន ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ ហើយនឹង​ជ្រើសរើស​គម្រោង​អាទិភាព មួយចំនួន ដូចជា​: វិស័យ​អប់រំ កសិកម្ម អភិវឌ្ឍន៍ជនបទ និង​សុខាភិបាល ជាដើម អនុវត្តន៍​នៅក្នុង​ឆ្នាំ​២០២១ ប្រសិនបើ​គម្រោង​ខាងលើនេះ ជាប់​ក្នុងការ​ជ្រើសរើស នឹងត្រូវ​អនុវត្តន៍ នៅក្នុង​ប្រទេស​កម្ពុជា រយៈពេល ៦០ ខែ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ ក្រោម​ថវិកា​សរុប ប្រមាណ ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ដោយឡែក លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​គាំទ្រ ព្រមទាំង​ជួយឧបត្ថម្ភ ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ សម្រាប់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា ឱ្យមាន​ការរីកចម្រើន ទាំង​កន្លងមក និង​ចំពោះមុខ​នេះ ក្នុងន័យ​ពង្រឹងពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ជា​មិត្ត​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើរ​។ ជាមួយគ្នានេះ លោក អភិបាលរង​ខេត្ត សង្ឃឹម​យ៉ាង​មុតមាំ​ថាៈ តាមរយៈ​គម្រោង​នេះ នឹង​ជួយ​រក​ទីផ្សារ ឱ្យ​កសិករ​បាន​ទូលាយ ជា​កន្លែង​ផ្តល់ព័ត៌មាន ទាក់ទង​អំពី​ទីផ្សារ តម្លៃ បរិមាណ​ផ្គត់ផ្គង់ ដែល​អ្នកបញ្ជា​ទិញ ត្រូវការ និង​ជា​កន្លែង​ណាត់ជួប រវាង​អ្នក​បរិភោគ ឈ្នួ​ញ​កណ្តាល និង​ជាមួយ​អ្នកផ្គត់ផ្គង់ ក្រៅពីនេះទៀត បាន​បង្កលក្ខណៈ​ងាយស្រួល ដល់​មន្ត្រី​ជំនាញ ក្នុងការ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព អនាម័យ និង​ប្រភព​ទំនិញ​ច្បាស់លាស់ ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត និង​ភាពត្រឹមត្រូវ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular