Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​យុវ...

ឃាត់ខ្លួន​យុវជន ពីរ​នាក់ លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ខុសច្បាប់ យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងតាម​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹង នៅ​រសៀល​ថ្ងៃនេះ​ថាៈ នៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​ចាំ​យាម បាន​ចុះ​ល្បាត ក្នុងភូមិ​សាស្ត្រ​ស្លាប​ស្តាំ ពិនិត្យឃើញ​ពលរដ្ឋ​ខ្មែរ ចំនួន​ពីរ​នាក់ ឆ្លងដែន​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់​។​

​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន អន្តរជាតិ​ចាំ​យាម បាន​ឲ្យ​ដឹងថាៈ ពលរដ្ឋ​ខ្មែរ​ទាំង ពីរ​នាក់​នោះ មានៈ ១.​ឈ្មោះ ស៊ឹម ទូច អាយុ ២៣ ឆ្នាំ​, និង​២.​ឈ្មោះ ផុន ប្រុស អាយុ ២៦ ឆ្នាំ ។ យុវជន​ពីរ​នាក់​នេះ រស់នៅ​ភូមិ​ត្របែក ឃុំ​ត្របែក ស្រុក​កំចាយមា ខេត្តព្រៃវែង ជាមួយគ្នា​។ ក្រោយពី​បាន​សាកសួរ និង​អប់រំ​ណែនាំ​រួច សមត្ថកិច្ច បាន​ប្រគល់ជូន​មន្ត្រី​ច​ត្តា​ឡី​ស័ក ប្រចាំ​មាត់ច្រក ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត នូវ​វិធានការ​របស់ ក្រសួងសុខាភិបាល​៕/V

ឃាត់ខ្លួន​យុវជន ពីរ​នាក់ លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ខុសច្បាប់ យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​

ឃាត់ខ្លួន​យុវជន ពីរ​នាក់ លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ខុសច្បាប់ យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​

ឃាត់ខ្លួន​យុវជន ពីរ​នាក់ លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ខុសច្បាប់ យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular