Home ព័ត៌មានជាតិ សង្គម ដាក់​ផែនការ​ដ...

ដាក់​ផែនការ​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៦ ក្នុង​ខណ្ឌ​សែន​សុខ ត្រូវ​បើកទ្វារ​២៤​ម៉ោង​លើ​២៤​ម៉ោង បំពេញ​រាល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដល់​លោក​អធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក​ឱ្យ​យកចិត្តទុកដាក់​បង្កា​បង្ក្រាប​បទល្មើស លួច ឆក់ ប្លន់ ដែល​កើតមានឡើង​ជាយថាហេតុ​។ ចំណែក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៦ របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ត្រូវ​បើកទ្វារ​២៤​ម៉ោង​លើ​២៤​ម៉ោង បំពេញ​រាល់​សេវា​សា​ធា​រណះ​ជូន​ប្រជាពលរដ្ឋ​។​

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកអគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាតិ​ឱ្យ​អធិការដ្ឋាន​ន​របា​លខ​ណ្ឌ​សែន​សុខ បើក​កិច្ចប្រជុំ​ប្រចាំ​ខែធ្នូ និង​លើក​ទិសដៅ​អនុវត្ត​ក្នុង​ខែ​បន្ត ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មិន សុ​ផេ​ត ស្នងការរង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ ក​ត្តិ​ខុម ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលខុសត្រូវ​ដឹកនាំ​បញ្ជា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular