Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០

ឆ្នាំជូត

រាសីខ្ពស់ត្រដែត។នៅពេលនេះជិតឆ្លងឆ្នាំសាកលហើយលោកអ្នកតោងត្រៀមកាយត្រៀមចិត្តនិងផ្លាស់ប្តូរផ្នត់គំនិតថ្មីដែលមិនល្អបោះចោលក្នុងឆ្នាំចាស់ឱ្យអស់ ហើយឆ្នាំថ្មីចាប់ផ្តើមអ្វីៗដែលល្អឡើងវិញ។ចូរចងចាំថាជីវិតត្រូវមានក្តីសង្ឃឹមនិងប្រយុទ្ធជាមួយការងារជានិច្ច។បើតាមក្បួនហោរាសាស្រ្តចិននៅថ្ងៃនេះវិញសម្រាប់លោកអ្នកកើតឆ្នាំកណ្តុរដួងរាសីខ្ពស់ត្រដែត ម្ល៉ោះហើយការប្រកបការងារបើលោកអ្នកមានការប្រឹងប្រែងយ៉ាងពេញទីនោះផ្លែផ្កាហុចមកវិញក៏គ្រាន់ជាទីពេញចិត្តដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម។បើទោះបីកន្លងមកមានការប៉ះទង្គិចកើតឡើងខ្លះៗក្តី ប៉ុន្តែបើលោកអ្នកមានការប្រុងប្រយ័ត្ននិងព្យាយាមដោះស្រាយបញ្ហានោះរឿងខ្លះអាក្រក់សោះអាចប្រែជាល្អទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំ មានដំណើរថយក្រោយនិងងាយមានជម្លោះឈានដល់ការបាក់បែកណាស់គួរប្រយ័ត្នប្រយែង៕

ឆ្នាំខាល

រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីមិនល្អប្រសើរទេគឹមានបញ្ហាឧបទ្រពចង្រៃយាយីច្រើនគប្បីប្រយ័ត្នប្រយែងបន្តិចទើបពុំកើតបញ្ហាណាមួយឡើង។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ សម្ព័ន្ធស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសនិងមានរឿងសៅហ្មងច្រើន៕

ឆ្នាំថោះ

រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវល្អប្រសើរទេពិសេសអាចមានការប្រែប្រួលបញ្ហាច្រើនពិសេសឱ្យប្រយ័ត្នពីរឿងល្អមកអាក្រក់បានគ្រប់ពេល។លោកអ្នកធ្វើអ្វីៗមិនអាចធ្វេសប្រហែសឬប្រមាថបានទេព្រោះងាយកើតបញ្ហាណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមិនជួបបញ្ហាអ្វីខ្លាំងក្លាដូចជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយដែលងាយទាំងកើតជម្លោះវិវាទនិងងាយទាំងបែកបាក់៕

ឆ្នាំរោង

រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកប្រកបការងារមិនសូវមានការចម្រើនលូតលាស់ទេ ហើយធ្វើអ្វីក៏តែងជួបនូវបញ្ហាលំបាកទាំងក្រុមមនុស្សនិងការងារ។ក្រៅពីនេះការធ្វើដំណើរឆ្ងាយជិតឱ្យយកចិត្តទុកដាក់បញ្ហាឧប្បត្តិហេតុបន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការងង៉ក់និងប្រទាំងប្រទើសគ្នាច្រើន៕

ឆ្នាំម្សាញ់

រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហានានាពីព្រោះថាមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេប៉ុន្តែនៅជួយឱ្យទទួលជោគជ័យថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អ៕

ឆ្នាំមមី

រាសីស្រុតចុះ។នៅថ្ងៃនេះបើជាស្រ្តីតោងតែប្រយ័ត្នប្រយែងជាងបុរសពីព្រោះថាងាយកើតនូវបញ្ហាចម្រូងសម្រាសកើតឡើងណាស់។លោកអ្នកមានក្រុមមនុស្សចាំចាប់កំហុសច្រើនពិសេសសត្រូវចាស់ចាំតែផ្តួលរំលំនិងរំខានអុកឡុកយាយីប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃគ្រាន់ ចិញ្ចឹមគ្រួសារ រស់ស្រួលខ្លួន ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕

ឆ្នាំមមែ

រាសីស្រុតចុះ។នាពេលនេះស្រ្តីមិនអាចប្រមាថបញ្ហាអ្វីមួយឡើយពីព្រោះថាងាយកើតនូវទំនាស់ឡើងណាស់។ក្រៅពីនេះបញ្ហាសេចក្តីស្នេហាឃើញថាក៏តែងផ្ទុះឡើងនូវបាតុភាពមិនល្អដែរ។ចំពោះការបំពេញការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានកម្រិតខ្ពស់នោះផ្លែផ្កាដែលផ្តល់មកវិញក៏ដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕

ឆ្នាំវក

រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរឡើងវិញ ម្ល៉ោះហើយទោះប្រកបការងារអ្វីតែងមានភាពភ្លឺថ្លានិងទទួលជោគជ័យមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភដែលធ្លាប់តែបោលហួសឬហោះរំលងលោកអ្នកបើមានការខិតខំអាចឈោងចាប់បានវិញផងពិសេសអ្នកជួញឆ្ងាយតែម្តង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំរកា

រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ហើយធ្វើអ្វីក៏តែងជឿនលឿននិងហុចផលមកវិញគ្រាន់កក់ក្តៅដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជួបបញ្ហាស្រុតចុះបន្តិចដូចនេះទោះជួញឆ្ងាយជិតឱ្យចេះមើលស្ថានការណ៍ទើបមិនត្រូវបាត់បង់ចំណូល។ រីឯបញ្ហាស្នេហាប្រុសស្រីវិញមានភាពស្រស់ស្រាយនិងធ្វើបុណ្យទានកាន់តែប្រសើរ៕

ឆ្នាំច

រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមានការជឿនលឿនតិចតួច ហើយបើមានការប្រកបការងារទីឆ្ងាយផងឃើញថាក៏ងាយកើតនូវបញ្ហាមួយចំនួនលុកលុយនាំពិបាកដោះស្រាយផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពប្រទាំងប្រទើសនិងក្រុមមនុស្សបៀតបៀនយាយីគួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើន៕

ឆ្នាំកុរ

រាសីល្អជាមធ្យម។អ្នកកើតឆ្នាំជ្រូកនៅឆ្នាំ២០២០នេះដំណើរជីវិតមានបញ្ហាខ្លះនិងរឿងរាវខ្លះកើតឡើងតែយ៉ាងណាពុំមានឧបសគ្គធំដុំត្រូវពិបាករែកពន់ខ្លាំងក្លានោះឡើយ។ដោយឡែកនៅពេលឈានដល់ឆ្នាំក្រោយ២០២១ខាងមុខនតាមក្បួនហោរាសាស្រ្តចិនហើយបង្ហាញថាដួងរាសីឆ្នាំល្អជាមធ្យម។ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះវិញមានការជឿនលឿនទៅមុខយឺត ម្ល៉ោះហើយបើចង់បណ្តាក់ទុនអ្វីមួយត្រូវប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយត្រូវអស់ប្រាក់កាសពីខ្លួន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នានិងកើតប្រទាំងប្រទើសច្រើន៕

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular