Home ព័ត៌មានសំខាន់ៗ លោក ស សុខា ផ្...

លោក ស សុខា ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ៣០​កន្លែង ១០០% នៅ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ នេះ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី បន្ត​ផ្តល់​អាហារូបករណ៍ ស សុខា ១០០% ថ្នាក់​បរិញ្ញាបត្រ ចំនួន ៣០​កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ។​

​បើ​យោងតាម​សេចក្តីជូនដំណឹង អាហារូបករណ៍ ទាំង ៣០​កន្លែង​នោះ បែង​ចែកជា​ពីរ ទី​១. ថ្នាក់​បរិញ្ញាបត្រ សិក្សា​នៅ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង ចំនួន ២០​កន្លែង និង​ទី​២. ថ្នាក់​បរិញ្ញាបត្រ សិក្សា​នៅ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខា​ក្រុង​ព្រៃវែង ចំនួន ១០​កន្លែង ។​

​ចំពោះ​កាលបរិច្ឆេទ​ចូលរៀន​នៅ​សាកលវិទ្យាល័យ ជា ស៊ីម ទាំងពីរ​ទីតាំង​ខាងលើនេះ នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​ខាងក្រោម ឬ​ទាក់ទង​ទូរស័ព្ទ​លេខ ៖ 096 869 6665 / 096 315 1577 រៀងរាល់​ម៉ោង​ធ្វើការ ៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular