ដោយ:ភ្នំដែក/ខេត្តព្រះវិហារ: កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកឩត្តមសេនីយ៍ឯកស្រីឌឹកមេបញ្ជាការរងកងទ័ពជើងគោក, មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ រួមដំណើរដោយមន្ត្រីក្រោមឱវាទជាច្រើនរូបបានអញ្ជើញចុះពិនិត្យទីតាំង និងអគារនៅតាមបណ្តាអង្គភាពកងពូលតូចទាំង៣ចំណុះកងពលធំអន្តរាគមន៍លេខ៣។ក្នុងនោះរួមមានកងពលតូចអន្តរាគមន៍លេខ៧ លេខ៨ និងលេខ៩ ដើម្បីត្រៀមបម្រុងទុកធ្វើជាមណ្ឌលចត្តាឡីស័ក បង្កាទប់ស្កាត់ជំងឺកូវីដ-១៩។
ឱកាសនោះលោកឧត្តមសេនីយ៍ឯកមេបញ្ជាការមានប្រសាសន៍ណែនាំទៅដល់នាយ និងពលទាហ៊ានដោយធ្វើយ៉ាងណាត្រូវចូលរួមបោសសម្អាត និងអនាម័យទីធ្លាក្នុងបរិវេណអគារ ដែលត្រូវត្រៀមបម្រុងទាំងប៉ុន្មានដែលមានស្រាប់ឱ្យបានស្អាត។ រៀបចំឱ្យមានគ្រែក្នុងបន្ទប់អគារនិមួយៗឱ្យមានគម្លាតចេញ២គ្នាបានយ៉ាងតិច១ម៉ែតកន្លះទៅតាមកាណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។
លោកមេញ្ជាការក៏បានណែនាំដល់ថ្នាក់ដឹកនាំនៃបណ្តាកងកម្លាំងនៅតាមបណ្តាអង្គភាពនិមួយៗត្រូវចូលរួមសហការឱ្យបានជាប់ជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធជាមួយ និងប្រជាពលរដ្ឋដែលពួកគាត់បានចំណាកស្រុកទៅរកកាងាធ្វើនៅឯប្រទេសថៃ។ បច្ចុប្បន្នប្រទេសថៃកំពុងតែផ្ទុះជំងឺកូវីដ-១៩នេះ ដូច្នេះហើយនៅពេលណាដែលមានប្រជាពលរដ្ឋយើងត្រឡប់មកពីប្រទេសថៃវិញត្រូវអញ្ជើញពួកគាត់ធ្វើចត្តាឡីស័កជាមុនអោយបាន១៤ថ្ងៃ ទើបអនុញ្ញាត្តឱ្យជួបជុំគ្រួសាររបស់ពួកគាត់៕