ម៉ាឡេស៊ី​និង​ហុងកុង​រកឃើញ​វីរុស​កូរ៉ូណា​ប្លែ​ង​រូបរាង

​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖ ​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៣​ធ្នូ​ថា ខ្លួន​បាន​រកឃើញ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​នៅក្នុង​ប្រទេស ក្រោយ​ការយក​សំណាក​ពី​រដ្ឋ​សា​បា​មក​ពិនិត្យ​។​

​លោក​តាន ស្រ៊ី នួ​រ អាប់​ឌុល​ឡា អគ្គនាយក​នៃ​ក្រសួង​សុខាភិបាល​បាន​និយាយថា វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​វា​ជា​វីរុស​កូរ៉ូណា​ប្លែ​ង​រូប​ឈ្មោះថា​A701B​ដែល​ជា​វីរុស​កូរ៉ូណា​ឆ្លង​ជា​ធម្មតា​ដែរ​ឬ​អត់ តែ​«​វា​ស្រដៀង​គ្នា​នឹង​ប្រភេទ​វីរុស​ដែល​គេ​រកឃើញ​នៅ​អា​ហ្រិក​ខាងត្បូង អូស្ត្រាលី និង​ហូ​ឡង់​។​វីរុស​កូរ៉ូណា​តែងតែ​ប្លែង​រូប​ហើយ​យើង​ក៏​តែងតែ​តាមដាន​ពិនិត្យ​និង​សិក្សា​ស្រាវជ្រាវ​ការ​ជាប់ទាក់ទង​នៃ​វីរុស​ផ្សេង​​ៗ​ចំពោះ​ប្រជាពលរដ្ឋ​»​។​

​លោក​បាន​បន្ថែមថា ពីមុន​ម៉ាឡេស៊ី​ក៏​បាន​រកឃើញ​វីរុស​ប្លែង​រូប​មួយ​ដែល​វា​ឆ្លង​ជាង​វីរុស​ធម្មតា​១០​ដង​។​វីរុស​កូរ៉ូណា​ប្លែ​ង​រូប​ឈ្មោះថា D614G បាន​វាយប្រហារ​រដ្ឋកេដា​ក់​កាលពី​ខែ​សីហា និង​ភ្លាម​នោះ​គេ​​សង្កេតឃើញ​មាន​កំណើន​នៃ​ការឆ្លង​យ៉ាង​គំហ៊ុក​។​

​ក្នុងពេល​ជាមួយគ្នា វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​ដែល​កំពុង​ឆ្លង​រាលដាល​នៅ​អង់គ្លេស ក៏​ទំនង​ជា​បាន​ចម្លង​សិស្ស​២​នាក់ ដែល​វិល​ពី​អង់គ្លេស​មក​ហុងកុង​វិញ​នៅ​ពេល​ទីក្រុង​ចិន​មួយ​នេះ​ធានា​រក​បាន​វ៉ាក់​​សាំង​កូវី​ដ​១៩​ចំនួន​២២,៥​លាន​ដូស​សំរាប់​ចាក់អោយ​ប្រជាជន​ក្នុងក្រុង​នេះ​។​

​យោង​តាម​មន្ត្រី​សុខាភិបាល​ហុងកុង សំណាក​វីរុស​ដែល​គេ​យក​ចេញពី​សិស្ស​ទាំង​២​ដូចគ្នា​នឹង​ប្រភេទ​វីរុស​កូរ៉ូណា​ប្លែ​ង​រូប​ដែល​កំពុងចម្លង​ខ្លាំង​នៅ​អង់គ្លេស តែ​គេ​ត្រូវ​ធ្វើ​ការវិភាគ​បន្ថែមទៀត​៕

​អ្នកដំណើរ​ពី​បរទេស​ចូល​ម៉ាឡេស៊ី​ត្រូវធ្វើ​តេ​ស្តិ៍រីក​វីរុស និង​ធ្វើ​ចត្តា​ឡីស័​ក​បើសិនជា​ធ្វើតេស្តិ៍​ឃើញ​អវិជ្ជ​មាន​កូវី​ដ​១៩

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular