Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ អគារ​ទីស្ដីការក្រសួង សាធារណការ​ថ្មី នៅ​ខែមករា ខាងមុខ​

ដោយៈ​សុផល / ភ្នំពេញៈ អគារ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​គ្រោង​នឹង សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ នៅ​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យ ដឹង​ដូច្នេះ ក្នុងពេល​លោក បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ថ្នាក់ដឹកនាំ​ក្រសួង ប្រចាំ​សប្ដាហ៍ តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​នេះ ផ្ដោតជាសំខាន់​លើ ការត្រៀម​រៀបចំ​ផ្លាស់ប្ដូរ ទៅ​ទីស្ដីការក្រសួង​ថ្មី និង​ការ ស្វែងរក​ដំណោះស្រាយ បញ្ហា​មួយចំនួន ដែល​ថ្នាក់ដឹកនាំ បាន​ជួបប្រទះ​អំឡុងពេល អនុវត្ត​ការងារ​របស់ខ្លួន និង​មិនទាន់​អាច​ដោះស្រាយបាន សំដៅ​សម្រួល​ការងារ​ឱ្យមាន ភាពសាមញ្ញ និង​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ផងដែរ​ថាៈ ក្រសួង នឹង​ប្ដូរ​ទៅ​អគារ​ទីស្ដីការ ក្រសួង​ថ្មី នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ខាងមុខ ។​

​គួរកត់សម្គាល់​ថាៈ អគារ​ទីស្ដីការក្រសួង​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ ៥៩៨ (​ផ្លូវ​ឯក ឧត្ដម ជា សុផារ៉ា​) សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ គ្រោង​សម្ពោធ​ដាក់ ឱ្យប្រើ​ប្រាស់ ជា​ផ្លូវការ នៅ​ដើមខែ​មករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ ការផ្លាស់ប្ដូរ​ទីស្ដីការក្រសួង ទៅកាន់​ទីតាំង​ថ្មី​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ប្រមូលផ្ដុំ​អង្គភាព ក្រោម​ឱវាទ ក្រសួង​ទាំងអស់​ឱ្យ​ស្ថិត នៅ​ទីតាំង​តែមួយ ដែលមាន​ទីធ្លា​ធំ​ទូលាយ ឆ្លើយតប​ទៅតាម​ទំហំ​ការងារ នាពេល​បច្ចុប្បន្ន ឆ្លុះបញ្ចាំង​ចក្ខុវិស័យ នាពេល​អនាគត ជាពិសេស​ទីតាំង​ថ្មី​នេះ ជួយ​សម្រួល​ដល់​លំហូរ ការងារ​ប្រចាំថ្ងៃ របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ បាន​កាន់តែ​ល្អប្រសើរ និង​ផ្ដល់​ភាពងាយស្រួល ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​ស្វែងរក​សេវាសាធារណៈ​ចាំបាច់ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លើសពីនេះ​ទៀត លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ក្រសួង​បាននិងកំពុង​អនុវត្ត អនុ​ស្ស រណៈ នៃ​ការយោគយល់​គ្នា ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​សហការគ្នា​រៀបចំ កម្មវិធី​បណ្ដុះបណ្ដាល ថ្នាក់​បរិញ្ញាបត្រ ទាក់ទង​នឹង​ផ្លូវថ្នល់ និង​ស្ពាន ដល់​កូន​ខ្មែរ​ឱ្យក្លាយ ទៅជា​វិស្វករ នៅ​វិទ្យាស្ថាន​ជាតិ បណ្ដុះបណ្ដាល បច្ចេកទេស​របស់​ក្រសួង​ព្រមទាំង​បាន ជំរុញ​ឱ្យ ក្រុមការងារ​ចំពោះ​កិច្ច ពិនិត្យ​លទ្ធភាព​ដំណើរការ កម្មវិធី​បណ្ដុះបណ្ដាល​ចាប់ពី ខែមករា ឆ្នាំ​២០២១ នេះ​តទៅ ក្នុងការ​ចូលរួម​លើកកម្ពស់ សមត្ថភាព​កូន​ខ្មែរ​ឱ្យ​កាន់តែ ខ្ពស់ត្រដែត លើ​ឆាក​អន្តរជាតិ ស្របតាម​គោលនយោបាយ អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​គឺៈ មនុស្ស ផ្លូវ ភ្លើង ទឹក​។

​ជាមួយគ្នានេះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន អំពី​វ​ឌ្ឍ​ភាព​គម្រោង សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន នៅ​ទូទាំងប្រទេស ជាពិសេស​វឌ្ឍនភាព​នៃ​គម្រោង​សាង សង់​ផ្លូវ ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បីឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ បាន​ចូលរួម​សហការគ្នា ក្នុង​ភាពជា​ម្ចាស់ លើ​ការអនុវត្ត​គម្រោង ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​។ ក្រសួង​បាន​ទិញ និង​ស្នើសុំ​គ្រឿងចក្រ​ទំនើបៗ ពី​ក្រុមហ៊ុន​សៀង​ហៃ ដើម្បី​ចែកជូន​តាម បណ្ដា​មន្ទីរ​រាជធានី​-​ខេត្ត ទាំង​២៥ និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ ក្រសួង​សំដៅ​ផ្ដល់​លទ្ធភាព​ឱ្យបាន​គ្រប់គ្រាន់ ក្នុង​ការកសាង ជួសជុល ថែទាំ និង​លើក កម្ពស់​គុណភាព ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular