ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រី សុង សុភា នាយិការង រដ្ឋបាលខណ្ឌ បាននាំយកថវិកា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ចំនួន ២០០ ដុល្លារ ថវិការដ្ឋបាលខណ្ឌសែនសុខ ១.០០០.០០០ រៀល និងថវិកាបានមក ពីការចូលរួម របស់មន្ត្រីរួមការងារ ទៅជូនលោក ឃុន ពេជ្រ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ ដែលមានជំងឺវៈកាត់ កំពុងសម្រាកព្យាបាលនៅផ្ទះ និងលោក ហ៊ន រដ្ឋា មន្ត្រីការិយាល័យរដ្ឋបាល និងបុគ្គលិក ដែលមានជំងឺវៈកាត់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
នៅក្នុងឱកាសសាកសួរទុក្ខនេះ លោកស្រី នាយិការង បានពាំនាំនូវមតិផ្តាំផ្ញើ សាកសួរ សុខទុក្ខ ពីសំណាក់លោក អភិបាលខណ្ឌ ដែលជានិច្ចកាល លោកតែងតែគិតគូរ និងយក ចិត្តទុកដាក់ ពីសុខទុក្ខចំពោះមន្ត្រី ក្រោមឱវាទទូទៅ និងអនុញ្ញាតច្បាប់ អោយឈប់សម្រាក ព្យាបាលថែទាំសុខភាព និងជូនពរឆាប់ជាសៈស្បើយ វិលត្រឡប់ចូលបំរើការងារវិញ៕/V-PC