ដោយៈ សរិទ្ធ/ភ្នំពេញៈ អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ បានកោះហៅលោកស្រី អ៊ាន សៀវម៉ី ឲ្យចូលតុលាការ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដើម្បីបំភ្លឺករណី បរិហារ កេរ្ដិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង ។ ប៉ុន្តែនៅព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ គេបានប្រទះឃើញ លោកស្រី អ៊ាន សៀវម៉ី ចូលមកតុលាការមុនពេលកំណត់ ទៅវិញ។
លោកស្រី អ៊ាន សៀវម៉ី ដែលមានងារជាឧកញ៉ា អាយុ ៣៣ ឆ្នាំ ស្នាក់នៅផ្ទះលេខ V០១ តាមបណ្ដោយផ្លូវគ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គេសង្កេតឃើញថា ក្រោយចូលមកបំភ្លឺ រយៈពេលជិត ២ ម៉ោងរួចមក លោកស្រី ក៏ចេញពីតុលាការវិញ ស្ថិតក្នុងសម្លៀកបំពាក់ សាមញ្ញធម្មតា ពាក់ម៉ាស និងពាក់មួក ឃ្លុំបិទជិត ហើយក៏ឡើងរថយន្តម៉ាក Toyota Prus ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-3840 ជិះចេញទៅបាត់តែម្តង ៕/V-PC