ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលា ខណ្ឌប្ញស្សីកែវ លោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានគណៈកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធិទទួលអំណោយពី សប្បុរសជនគឺ លោក ហួន សីហា ជំនួយការលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ។
ក្នុងឱកាសនោះ លោក ជា ពិសី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក ហួន សីហា ដែលបាននាំយកអំណោយ ជាអង្ករ ចំនួន១តោន ជូនដល់អនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់៕/V-PC