Home ព័ត៌មានសំខាន់ៗ ​រាជរដ្ឋាភិបា...

​រាជរដ្ឋាភិបាល​ចេញ​វិធាន​ការជួយ​វិស័យសេដ្ឋកិច្ច​សម្រាប់​រយៈពេល ០៣ ខែ​បន្ថែមទៀត​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៣ ខែ ធ្នូ នេះ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​បានចេញ​វិធាន​ការបន្ត​ជួយ​ដល់​វិស័យសេដ្ឋ កិច្ច​សម្រាប់​រយៈពេល ៣ ខែ​បន្ថែមទៀត​ដោយ​ចាប់ផ្តើម​ពី​ខែ មករា ដល់​ខែ​មិនា​ឆ្នាំ ២០២១ ដែល​នេះ​ជា​វិធាន​ការបន្ថែម​ជុំ​ទី ៧ ក្នុង​គោលបំណង​រក្សា​លំនឹង​អាជីវកម្ម​ខណៈដែល​កម្ពុ​ជា​កំពុង​បន្ត​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ទ្រទ្រង់​និង​ស្តារ​អាជីវកម្ម​និង​ធុរកិច្ច​ឱ្យ​ងើប​ឡើងវិញ​ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​វិធានការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍​ដោយរ​ជ​រដ្ឋាភិបាល​នឹង​បន្ត​លើកលែង​ការបង់ពន្ធ​អប្បបរមា​(Minimum Tax) សម្រាប់​រយៈពេល​០៣ ខែ​បន្ថែមទៀត​ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២១​ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា ។ បន្ត​ពន្យារ​ការបង់ប្រាក់​ជំពាក់​កម្រៃ​អាកាសចរ​ស៊ីវិល​សម្រាប់​រយៈពេល ៣ ខែ​បន្ថែមទៀត​ជាមួយនឹង​ការ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​រៀបចំ​បង់ប្រាក់​ជំពាក់​នោះ​ជា​ដំណាក់កាល​ក្រោយពី​រយៈពេល​ពន្យារ​នេះ ។

​វិធាន​ការជួយ​រោងចក្រ​,​សហគ្រាស​និង​អាជីវកម្ម​ក៏ដូចជា​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​-​និយោជិត​ដោយ​រាជរដ្ឋាភិបាល​បន្ត​អនុញ្ញាតឱ្យ​រោងចក្រ​,​សហគ្រាស​និង​អាជីវ កម្ម​ក្នុង​គ្រប់​វិស័យ​ពន្យារពេល​ទូទាត់​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ និង ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ ២០២០ និង ២០២១​ទៅ ឆ្នាំ ២០២២ ។ ប្រសិនបើ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​ត្រឡប់មក​ប្រក្រតី​វិញ​,​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បើក​កិច្ចពិភាក្សា​ជាមួយនឹង​រោងចក្រ​,​សហគ្រាស​និង​អាជីវកម្ម​ដើម្បី កំណត់នីតិវិធី​និង​ធ្វើការ​ទូទាត់​ ជា​ដំណាក់កាលៗ​។​ក្នុងករណី​ដែល​ផលប៉ះពាល់​មិនមាន​ការ​ថមថយ​,​រាជរដ្ឋាភិបាល​នឹង​គិតគូរ​ជា​ជម្រើស​ជួយ​ដល់​រោងចក្រ​-​សហគ្រាស​,​អាជីវកម្ម​និង​និ​យោជិត ។

​វិធានការ​ទ្រទ្រង់​កំណើន​ដោយ​រាជរដ្ឋាភិបាល​បន្ត​លើកលែង​ពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នកទិញ​ផ្ទះ​ដែលមាន​ថ្លៃ​ទាប​ជាង​ឬ​ស្មើ​ប្រាំ​ពីរម៉ឺន​ដុល្លារ​អាមេរិក​ដោយ​គិតពី​ខែមករា​ឆ្នាំ ២០២១ដល់​ដំណាច់​ខែធ្នូ​ឆ្នាំ២០២១​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែល​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​/​ឬ​នៅតាម​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ ទន្ទឹមនេះ​,​រាជរដ្ឋាភិបាល​ក៏ សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់​ឱ្យចូល​រួមជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បញ្ចុះ​ថ្លៃ​ផ្ទះ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ។

​ការបន្ធូរបន្ថយ​ការអនុវត្ត​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​សម្រាប់​អ្នកផ្តល់​កម្ចី​ក្នុងស្រុក​និង​ក្រៅ​ស្រុក​(Withholding Tax) សម្រាប់​កម្ចី​ថ្មី ដោយ​រាជរដ្ឋាភិបាល​ទម្លាក់​អត្រាពន្ធ​កាត់​ទុក​លើ កម្ចី​របស់​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​,​ទាំងពី​ប្រភព​ខាងក្រៅ​និង​ខាងក្នុង​ស្រុក​,​មក​នៅត្រឹម ៥% (​ទាំង​ការខ្ចី​ពី​ប្រទេស​ដែលមាន​DTA និងការខ្ចី​ពី​ប្រទេស​ដែល​មិនមាន DTA)សម្រាប់​ឆ្នាំ២០២១។ទម្លាក់​អត្រាពន្ធ​កាត់​ទុក​លើ​កម្ចី​របស់​ធនាគារ​និង​ស្ថាប័ន​មីក្រូ ហិរញ្ញវត្ថុ​,​ទាំងពី​ប្រភព​ខាងក្រៅ​និង​ខាងក្នុង​ស្រុក​,​មក​នៅត្រឹម១០% (​ទាំង​ការខ្ចី​ពី​ប្រទេសដែលមាន​_DTA_​និង ​ការខ្ចី​ពី​ប្រទេស​ដែល​មិនមាន DTA) សម្រាប់​ឆ្នាំ ២០២២ ។ពិនិត្យ​និង​កែតម្រូវ​អត្រាពន្ធ​កាត់​ទុក​លើក​ម្ចី​ធនា គារ និង ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​,​ទាំងពី​ប្រភព​ខាង​​ក្រៅ​និង​ខាងក្នុង​ស្រុក​, ឱ្យ​ឡើងដល់​កម្រិត​ធម្មតា​ស្របតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​វិញ​នៅ​ឆ្នាំ២០២៣ ។ សម្រាប់​កម្ចី​ចាស់​៖​ទម្លាក់​អត្រាពន្ធ​កាត់​ទុកលើ​កម្ចី​របស់​ធនា គារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​, ទាំងពី​ប្រភព​ខាងក្រៅ​និង​ខាងក្នុង​ស្រុក​, មក​នៅត្រឹម ១០% (​ទាំង​ការខ្ចី​ពី​ប្រទេស​ដែលមាន DTA និង​ការខ្ចី​ពី​ប្រទេស​ដែល​មិនមាន DTA) សម្រាប់​ឆ្នាំ ២០២១ ។ ពិនិត្យ​និង​កែតម្រូវ​អត្រាពន្ធ​កាត់​ទុក​លើ​កម្ចី​របស់​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​, ទាំងពី​ប្រភេទ​ខាងក្រៅ និង​ខាង​ក្នុងស្រុក​, ឱ្យ​ឡើងដល់​កម្រិត​ធម្មតា​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​វិញ នៅ​ឆ្នាំ ២០២២ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular