ប្រែសម្រួលៈវាសនា/ឡុងដ៍៖ វីរុសកូរ៉ូណាប្រភេទថ្មី«ឆ្លងសាហាវជាងមុន»មួយកំពុងវាយប្រហារអាហ្វ្រិកខាងត្បូង ដោយអ្នកជំនាញការសុខភាពអះអាងថាវាឆ្លងលឿនជាវីរុសកូរ៉ូណាប្រភេទណាៗទាំងអស់ដែលកំពុងមាននៅលើពិភពលោកបច្ចុប្បន្ន។
ត្រូវគេដាក់ឈ្មោះថា501.V2 វីរុសប្លែងរូបសណ្ឋាននេះត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនិងវាចម្លងលឿន ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង។
ប្រឈមនឹងការវាយប្រហារដោយវីរុសកូរ៉ូណាប្រភេទ 501.V2 អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូងនិយាយថា ប្រទេសនេះអាចជួបការផ្ទុះកូវីដ១៩នៅរលកទី២ ដោយសារតែកំណើនការឆ្លងពី៣ពាន់នាក់មកជិត១ម៉ឺននាក់ក្នុងមួយថ្ងៃ។
ការប្លែងរូបរាងនៃវីរុសកូរ៉ូណាក៏ត្រូវបានរកឃើញនៅអង់គ្លេស តែករណីទាំងពីរនេះមិនជាប់ទាក់ទងគ្នាទេ។
ត្រូវគេដាក់ឈ្មោះថា VUI-202012/01 ប្រភេទវីរុសកូរ៉ូណាប្លែងរូបនៅអង់គ្លេសចម្លងមនុស្សលឿនជាងមុនដល់ទៅ៧០ភាគរយ។យោងតាមតួលេខ វីរុសថ្មីនេះទទួលខុសត្រូវការឆ្លងនៅក្រុងឡុងដ៍ប្រមាណ៦២ភាគរយ។
ដោយសាររកឃើញវីរុសកូរ៉ូណា ប្រភេទថ្មី អង់គ្លេសកាលពីថ្ងៃពុធបានហាមជើងហោះហើរទាំងអស់អស់មកពីអាហ្វ្រិកខាងត្បូង ព្រមទាំងការធ្វើដំណើរទៅទីនោះ ។
ករណីរកឃើញវីរុសប្រភេទថ្មី501.V2នេះ ត្រូវបានប្រកាសនៅក្រុងខេប ថោនកាលពីថ្ងៃសុក្រសប្តាហ៍មុននិងត្រូវគេជឿថាវាជាវីរុសកាចជាងវីរុសនៅអង់គ្លេសទៅទៀត។ក្រោយការរកឃើញកូរ៉ូណាប្រភេទថ្មីនេះមក អាហ្វ្រិកខាងត្បូងមានអ្នកឆ្លងកើនពីជាង៣.០០០នាក់ក្នុងមួយថ្ងៃមកជាង៩.៥០០នាក់ក្នុងមួយថ្ងៃ ដោយវីរុសថ្មីនេះទទួលខុសត្រូវចំពោះការឆ្លងថ្មីប្រមាណ៩០ភាគរយ៕
រុសប្រភេទថ្មី501.V2ចម្លងខ្លាំងក្នុងចំណោមមនុស្សវ័យក្មេងនៅអាហ្វ្រិកខាងត្បូង