Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ គ...

បុរស​ម្នាក់ គាស់​សោរ​លួច​ម៉ាស៊ីន​កិន​កាហ្វេ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ខណ្ឌ​៧​មករា ឃាត់ខ្លួន ក្រោយពី​បុរស​នោះ បានគាស់​សោរ​តូប លួច​យក​ម៉ាស៊ីន​កិន​កាហ្វេ កាលពី វេលា​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​តូប​មុខ ផ្ទះ​លេខ ២០Eo ផ្លូវ​លេខ​១៨២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ។​

​សមត្ថកិច្ច​នគរបាល សង្កាត់​បឹង​ព្រលិត បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ហៃ ហ៊ុយ​សេង អាយុ​៤០​ឆ្នាំ មាន​សារធាតុ​ញៀន ស្នាក់នៅ​ក្នុង​វត្ត​កោះ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ លី ហ្វា​រិត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង​សាកសួរ​ជនសង្ស័យ តាម​នីតិវិធី មុន​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular