Home ព័ត៌មានជាតិ សន្តិសុខ ទីតាំង​ខារ៉ាអ...

ទីតាំង​ខារ៉ាអូខេ ២​កន្លែង ត្រូវ​សមត្ថកិច្ច ណែ​នាំឱ្យ​ម្ចាស់​ហាង ធ្វើ​កិច្ចសន្យា​បញ្ឈប់ដំណើរការ​

ដោយៈ ស​រិ​ទ្ធ / កំពង់ស្ពឺៈ ទីតាំង​ខា​រា​អូ​ខេ ចំនួន ២ កន្លែង ដែល​លួចលាក់​ដំណើរការ អំឡុងពេល ដែល​ប្រទេស​កំពុងស្ថិត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ កូ​វីដ​១៩​នោះ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន ខេត្តកំពង់ស្ពឺ ចុះទៅ​ណែនាំ ឱ្យ​ម្ចាស់​បញ្ឈប់ កាលពី​ម៉ោង ៩ យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ។ ទីតាំង​ទាំង ២ នេះ គឺ​ហាង​ខារ៉ាអូខេ «​រស្មី​អង្គរ​» ជាប់​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន និង​ទី​តាំងទី​២ យីហោ «​ហាង​ខារ៉ាអូខេ ឱ​រ៉ា​ល់​» ដែល​លួច​បើក​បន្ទប់ ខារ៉ាអូខេ​ដូចគ្នា​។

​ប្រភពពី​សមត្ថកិច្ច បានឱ្យដឹងថាៈ កម្លាំង​នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យ​ហាង​ខារ៉ាអូខេ ឱ​រ៉ា​ល់ និង រស្មី​អង្គរ ដែល​ទីតាំង​ទាំង ២ នេះ លួច​បើក​បន្ទប់​ខារ៉ាអូខេ ដោយ​ជ្រក​ក្រោម​ស្លាក ភោជនីយដ្ឋាន​។​

​បន្ទាប់ពី​ចុះទៅ​ដល់ទី​តាំង​ទាំង ២ នេះ សមត្ថកិច្ច បាន​ពិនិត្យឃើញថា មានការ​អនុវត្ត​ផ្ទុយ ពី​សេចក្តីណែនាំ រួចមក​កម្លាំង នៃ​ការិយាល័យ ក៏បាន​ណែនាំ និង​ឲ្យ​ម្ចាស់​ហាង ធ្វើ​កិច្ចសន្យា ឈប់​លួច​បើក​បន្តទៀត​។​

​ដោយឡែក មាន​សេចក្តីរាយការណ៍​បន្ថែម​ថា ទីតាំង​ខា​រា​អូ​ខេ​មួយកន្លែង​ទៀត នៅ​ទល់ មុខ​បុរី​សុវណ្ណ យីហោ «​ឃី​ង​ឌឹ​ម​» និង​មួយកន្លែង​ទៀត យីហោ «​ព្រីម ផៅ​វ័រ នី​គីឡូ លេខ​១» ផ្លូវ​លេខ​៤១ ក្នុងស្រុក​សំរោង​ទង បាន​បើក​បំរើ​សេវាកម្ម ជា​រៀងរាល់​យប់ ផងដែរ ដោយ​មិន​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ឡើយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular