ដោយៈតារារិទ្ធ/ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៣ខែធ្នូ ២០២១ នេះបានសម្រេចបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ជុំទី ៤ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀតគឺពីខែមករាដល់ខែមីនា ឆ្នាំ ២០២១ ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានណែនាំបន្ថែមដោយបានកំណត់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុ វត្តនូវសេចក្តីណែនាំនេះទៅតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ។ រាជរដ្ឋាភិបាលនឹងបន្តតាម ដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវដ-១៩,លើស្ថានភាពសង្គម-សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុក្នុងក្របខណ្ឌសកលលោក,តំបន់និងក្នុងប្រទេសដើម្បីពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាក្នុងទិសដៅធ្វើបច្ចុប្បន្នភាពនិងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានាក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានា ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២០បានសរសេរនៅក្នុងផេកហ្វេសបុកផ្លូវការថា៖កាលពីថ្ងៃអង្គារ៍ទី១៥ខែធ្នូកន្លងទៅថ្មីៗនេះក្នុងអំឡុងពេលថ្លែងសារ ពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាបាលបានសម្រេចឱ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែបន្ថែមទៀតគឺសម្រាប់ ខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចបន្តផ្តល់ការឧបត្ថម្ភពីព្រោះដោយមើលឃើញថាកម្មវិធីនេះពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយនិងរក្សាលំនឹងជីវភាព របស់បងប្អូនប្អូនប្រជាពលរដ្ឋនិងកូនក្មួយនៅក្នុងអំឡុ ងពេលដ៏លំបាកនេះហើយក៏ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។សម្តេចតេជោ បន្តថាចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកដំបូងមកការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសម្តេចតេជោចង់ផ្តល់សាច់ប្រាក់នេះឱ្យដល់ដៃគ្រួសារក្រីក្រនិងមានការលំបាកពិតប្រាកដ ។ទន្ទឹមនេះការងារបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះត្រូវពឹងផ្អែកស្ទើរតែទាំង ស្រុងលើអាជ្ញាធរមូលដ្ឋានជាពិសេសមេភូមិនិងក្រុមប្រឹក្សាឃុំ-សង្កាត់ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចេញបទបញ្ជាជាថ្មីម្តងទៀតដល់អាជ្ញាធរ មូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវច្បាស់លាស់មានតម្លាភាព គណនេយ្យភាពនិងប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ហើយត្រូវចៀស វាងឱ្យខានតែបាននូវការយោគយល់និងឃុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិមិត្តភ័ក្តឬអ្នកស្គាល់គ្នាដែលមិនមែនជាគ្រួសារក្រីក្រ និង ងាយរងគ្រោះពិតប្រាកដដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ផ្ទុយពីនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។ដើម្បីឱ្យការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះកាន់ តែធានាបាននូវប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះ,សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងមហាផ្ទៃត្រូវសហ ការជាមួយក្រសួងផែនការនិងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដានការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់និងត្រូវរាយការណ៍មកកាន់,សម្តេចតេជោនាយករដ្ឋមន្ត្រីជាបន្ទាន់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង ។
សម្តេចតេជោ ហ៊ុន សែន នឹងចាត់វិធានការណ៍ក្តៅនិងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុងភូមិ ឬ ឃុំ-សង្កាត់ ណាមួយ។សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា ៕
បើតាមយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បើគិតចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខែមិថុនាមកទល់នឹងដំណាច់ខែវិច្ឆិកា (ខែទី៦) ឆ្នាំ២០២០ មានគ្រួសារសរុបចំនួន៧០៤ ១៣៥ នៅទូទាំងប្រទេសបានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលដែលមានថវិកាសរុបចំនួន ៧១២ ១២៩ ០៥៣ ២០០រៀល ស្មើនឹងប្រមាណ១៧៥លានដុល្លារអាម៉េរិក៕