ដោយៈ គ្រញូង / បាត់ដំបងៈ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅខេត្តបាត់ដំបង មានពលករចំណាកស្រុក វិលត្រឡប់មកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័ក ១៤ ថ្ងៃ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ជាង ២០០ នាក់ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍។
លោកឱសថបណ្ឌិត វឿង ប៊ិនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានឲ្យដឹង នៅល្ងាចថ្ងៃទី២៣ ខែធ្នូ នេះថាៈ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ និងល្ងាចថ្ងៃទី ២៣ ខែធ្នូនេះ មន្ត្រីមណ្ឌលចតា្តឡឺស័ក ប្រចាំស្រុកកំរៀង បានទទួលពិនិត្យ ពលករខ្មែរចំណាក ស្រុក ត្រឡប់មកពីប្រទេសថៃ កើនឡើងជាង ២០០ នាក់ ក្នុងនោះ ថ្ងៃទី២១ បានធ្វើចត្តា ឡឺស័ក ចំនួន ៣៣ នាក់ (ស្រី ១៣នាក់) ។ ថ្ងៃទី២២ បានធ្វើចត្តាឡីស័ក ចំនួន ៧១ នាក់ (ស្រី ៣៥ នាក់) និងនៅល្ងាចថ្ងៃទី២៣ ខែធ្នូ បានធ្វើចត្តាឡឺស័ក ជាង ១០០ នាក់ទៀត ហើយនាំ យកសំណាក ដើម្បីទៅពិនិត្យបន្តនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ ក្នុងចំណោមពលករចំណាកស្រុក ទាំងជាង ២០០ នាក់នេះ មានមកពីបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង ត្បូងឃ្មុំ បន្ទាយមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង សៀមរាប ។ល។
លោកបានបន្តថាៈ យើងជ្រើសរើសយកទីតាំង ធ្វើចត្តាឡឺស័ក ចំនួន ៣ គឺ១.នៅក្នុង វិទ្យាល័យ ស្រុកកំរៀង មាន ៤២ បន្ទប់ទី២.នៅមណ្ឌលសុខភាពត្រាង និងទី៣. នៅសាលា បឋមសិក្សា ជ្រៃសីមា ស្រុកសំពៅលូន មាន ១០ បន្ទប់៕/V-PC