ដោយៈអង្គារ៍ហេង / ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ត បណ្ដើរសង្សារ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់អស់ ២ កង់ រួចបន្តទៅបុក ម៉ូតូរបស់កម្មករស៊ីនទ្រី មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត នៅវេលាម៉ោងជិត ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ចំណែកឯសង្សារមួយគូនោះ ក៏រត់គេចចេញ ពីកន្លែងកើតហេតុ បាត់ ដោយបន្សល់ទុករថយន្ត ដែលរងការខូចខាត នៅកន្លែងកើតហេតុ ។
បើយោងតាម ប្រភពព័ត៌មាន ពីកម្មករស៊ីនទ្រី បានបញ្ជាក់ថា មុនពេលកើតហេតុគាត់បាន ឃើញ បុរសម្នាក់ និងស្ត្រីម្នាក់ដែលជាអ្នករួមដំណើរជាមួយ ទំនងជាគូសង្សារបានបើក រថយន្ត ម៉ាក Lexus NH250 មួយគ្រឿង ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG 5253 ធ្វើដំណើរក្នុងទិសដៅ ពីខាងលិច មកខាងកើត ក្នុងល្បឿនលឿនខណៈមកដល់ចំណុច កើតហេតុ ក៏ជ្រុលបុកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់អស់ ២ កង់ រួចបន្តទៅបុកម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យ រង ការខូចខាត យ៉ាងដំណំ។ បុរសជាះអ្នកបើករថយន្ត និងស្ត្រីរួមដំណើរ ជាសង្សារ មិនមានរងរបួសនោះទេ បានចុះរត់គេចចេញពីកន្លែង កើតហេតុ បាត់ ដោយបន្សល់ទុករថយន្ត ដែលរងការខូចខាត នៅកន្លែងកើតហេតុ៕/V-PC