Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​ស្វាយរៀង ប្រជុំ​លើក​ទិសដៅ​ការងារ ខែមករា ឆ្នាំ​២០២១

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទិស ដៅ​ការងារ ខែមករា ឆ្នាំ​២០២១​។ កិច្ចប្រជុំ​នេះ ក៏មាន​ការត្រួតពិនិត្យ និង​បូកសរុប​លទ្ធផល នៃ​ការអនុវត្ត​ការងារ របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ខែធ្នូ ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ នូវ​ចំណុច​សំខាន់ៗ មួយចំនួន ពាក់ព័ន្ធ​នឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ការពិនិត្យ តាមដាន ជំរុញ​ការដាំដុះ​ពូជស្រូវ គ្រាប់ពូជ​ដំណាំ ពូជ​ត្រី ដែល​បាន​ចែកជូន​ពលរដ្ឋ នាពេល​កន្លងមក , ការបម្រើ​សេវា ជូន​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ​, ការពង្រឹង​ការ គ្រប់គ្រង ថែរក្សា​ការពារ​ដី​រដ្ឋ តួយ៉ាង​ដីព្រៃ ដី​ចំណី​បឹង ទន្លេ ព្រែក ឱ្យបាន​ល្អ សម្រាប់​ជា ប្រយោជន៍​សាធារណៈ​, ការអនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​ប្រជាពលរដ្ឋ មកពី​ក្រៅប្រទេស ឲ្យ​បាន​ម៉ត់ចត់ និង​តឹងរឹង​បំផុត ស្របតាម​វិធានការ​ណែនាំ របស់​ក្រសួងសុខាភិបាល​, ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការបង្ការ​ទប់ស្កាត់ ការជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន ឲ្យ​មាន​ប្រសិទ្ធភាព​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular