ប្រែសម្រួលៈវាសនា៖យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់មួយបានដាក់អ្នកដំណើរចុះនៅអាកាសយានដ្ឋានខុសមួយនៅចម្ងាយជាង២៥០គីឡូម៉ែត្រពីគោលដៅដែលពួកគេត្រូវចុះកាលពីថ្ងៃសុក្រសប្តាហ៍មុន។
អ្នកបើកយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Buddha Airlines ស្មានតែខ្លួនបើកទៅទិសខាងត្បូងពីអាកាសយានដ្ឋានអន្តរជាតិTribhuvan នៅក្រុងកាត្មាន់ឌូ ទៅកាន់ទីក្រុង ហ្សាណាក់ពួរតែតាមពិតខ្លួនបានបើកទៅទិសពាយព្យ និងបានចុះនៅក្រុង ប៉ូខារ៉ានៅនេប៉ាល់កណ្តាល។
អ្នកដំណើរ៦៩នាក់កប់យោបល់នៅពេលមើលចេញតាមបង្អួចហើយដឹងថាខ្លួនចុះខុសទីក្រុង។
អ្នកដំណើរនៃយន្តហោះBuddha Air ភ្ញាក់ខ្លួនពេលដឹងថាចុះខុសទីក្រុងចម្ងាយ២៥០គីឡូម៉ែត្រពីទីក្រុងដែលខ្លួនចង់ទៅ
មន្ត្រីអាកាសចរណ៍ម្នាក់បាននិយាយថា« មានការទាក់ទងខុសរវាងបុគ្គលិកលើដីនិងអាកាសយានិក។អ្នកបើកក៏មិនបានមើលបញ្ជីធ្វើដំណើរ។បូករួមទាំងអាកាសធាតុមិនអំណោយផលផង យន្តហោះបានទៅដល់ក្រុងប៉ូខារ៉ានៅម៉ោង៣រសៀល។ទោះជាយ៉ាងណា អ្នកដំណើរទាំង៦៩នាក់ត្រូវបានដូរជើងហោះហើរមកកាន់ទីក្រុងហ្សាណាក់ពួរវិញ»។
ក្រុមហ៊ុនអាកាសចរណ៍Buddha Airបានទទួលស្គាល់កំហុស និងបានបើកធ្វើការស៊ើបអង្កេត៕