Home ព័ត៌មានជាតិ សន្តិសុខ ក្នុង​១​ខែវិច...

ក្នុង​១​ខែវិច្ឆិកា​កម្លាំង​មាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​បាន​ជិត​៧០​នាក់ និង​បទល្មើស​គ្រឿងញៀន​បាន​ជាង​៣៦០​នាក់​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ពេញ​១​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ បទល្មើស​ព្រហ្មទណ្ឌ​កើតមាន ៥៧​លើក​/៤៨​លើក គឺ​បាន​កើន​៩​លើក បើ​ប្រៀបធៀប​កាលពី​ខែ​មុន ក្នុងនោះ​កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​ប​ទ​ល្មើស​ព្រហ្មទណ្ឌ​បាន​៥៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦៧​នាក់។​ ចំណែក​បទល្មើស​គ្រឿងញៀន​វិញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រហូតដល់ ៣៦៣​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​បង្ហាញឡើង​នា​ព្រឹក​ថ្ងៃទី​២៤​ធ្នូ​២០២០​នេះ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​នេះ​បាន​បង្ហាញថា​៖ ១​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ បទល្មើស​ព្រហ្មទណ្ឌ​កើតមាន ៥៧​លើក​/៤៨​លើក កើន​៩​លើក (​របួស ៧​នាក់​)​។ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​៥៤​ករណី ឃាត់ខ្លួន​៦៧​នាក់ និង​បង្ក្រាប​តាម​ដីកា​៥​ដីកា ឃាត់ខ្លួន ៦​នាក់ ជនសង្ស័យ និង​វត្ថុតាង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​។​២ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន ២១៦​ករណី ឃាត់ខ្លួន ៣៦៣​នាក់ (​ស្រី ២៤​នាក់​) កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បង្ក្រាប​ក្មេង​ទំនើង​បាន ៥២​ករណី ឃាត់ខ្លួន ៩៩​នាក់ (​ស្រី ៣​នាក់​) ពាក់ព័ន្ធ​បទល្មើស ចំនួន ៥៥​នាក់ (​ស្រី ១​នាក់​) កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បង្ក​ឱ្យ​បាត់​សណ្តាប់ធ្នាប់​ក្នុង មូលដ្ឋាន​៤៤​នាក់​(​ស្រី ២​នាក់​)​បាន​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​ធ្វើ​កិច្ចសន្យា​អប់រំ ប្រគល់ឱ្យ​អាណា ព្យាបាល​វិញ​។ – បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​បាន ១១​រ​ណី ឃាត់ខ្លួន ៩៩​នាក់ (​ស្រី ១១​នាក់​) កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន ២០​នាក់ (​ស្រី ៣​នាក់​) និង​ធ្វើ​កិច្ចសន្យា​អប់រំ ៧៩​នាក់​(​ស្រី ៨​នាក់​)​។

​គ្រោះថ្នាក់​អគ្គិភ័យ​កើតមាន​៩​លើក​៧​លើក កើន ២​លើក បណ្តាលឱ្យ​ឆេះ​ផ្ទះ ៤​ខ្នង​, បន្ទប់ ១​បន្ទប់​,​រោង ៦​ខ្នង​, ម៉ូតូ ១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​។​គ្រោះថ្នាក់​ចរាចរណ៍ កើតមាន ៨០​លើក​៨៨​លើក ថយ ៨​លើក (​ស្លាប់ ២១​នាក់​, របួស ៩៨​នាក់​)​ខូចខាត​យានយន្ត ១៨១​គ្រឿង​។​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួមមាន​៖ បានធ្វើការ​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ ចំនួន ៧.៧៨៣​គ្រឿង​។ បាន​ផាកពិន័យ​អ្នកបើកបរ​យានយន្ត​មាន​ជាតិ​អាល់កុល​លើស​កម្រិត ចំនួន ៣៣៥​នាក់ ។ ក្នុង​នោះបាន​កសាង​សំណុំរឿង​កលើ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤៥​ករណី មនុស្ស​ចំនួន​១០​នាក់ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular