បច្ចេកទេស​ផ្សំ​ថ្នាំពុល​ធម្មជាតិ​កម្ចាត់​ដង្កូវ​ចោះ​ដើមស្រូវ​ពណ៌​លឿង ស្រឹង​ជញ្ជក់​ទឹកដោះ ដង្កូវ​កាត់​ដើម និង​អណ្ដើកមាស​វែង​

5636
ចែករម្លែក

​បច្ចេកទេស​ថ្នាំពុល​ធម្មជាតិ​កម្ចាត់​ដង្កូវ​ចោះ​ដើមស្រូវ​ពណ៌​លឿង ស្រឹង​ជញ្ជក់​ទឹកដោះ ដង្កូវ​កាត់​ដើម និង​អណ្ដើកមាស​វែង ។​

​ក​. គ្រឿងផ្សំ​
– ម្ទេស ១ គីឡូក្រាម​

– ទៀប ១ គីឡូក្រាម​

– គ្រាប់​ប៉ិគ​ក់ ១ គីឡូក្រាម​

– ទឹក ២ លីត្រ ។​

​ខ​. វិធី​ធ្វើ​
– ហាន់​គ្រឿងផ្សំ​ឲ្យ​តូច​
– ដាក់​ទៅក្នុង​ពាង ឬ​ធុង​ដែល​បានដាក់​ទឹក ២​លីត្រ ចូល​

– បិទ​ពាង​នោះ ដាក់​នៅក្រោម​ម្លប់​ដើមឈើ​រយៈពេល ១​សប្ដាហ៍ ។​

​គ​. វិធី​ប្រើ​
– យក​ទឹក​ថ្នាំ​ខាងលើ​ចំនួន ០,២៥​លីត្រ លាយ​ជាមួយ​ទឹក ១២ លីត្រ​

– បាញ់​ទៅលើ​រុក្ខជាតិ​ដែល​រង ការបំផ្លាញ​នោះ នៅ​ម៉ោង ៤​ទៅ​ម៉ោង ៥​ល្ងាច ។​

​ឃ​. ប្រភេទ​រុក្ខជាតិ​
– ល្ពៅ ល្ហុង ស្រូវ និង​ដំណាំ​បន្លែ​មួយចំនួនទៀត ។​

​ង​. ប្រសិទ្ធភាព​
​ប្រភេទ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ដង្កូវ​ចោះ​ដើមស្រូវ​ពណ៌​លឿង ស្រឹង​ជញ្ជក់​ទឹកដោះ ដង្កូវ​កាត់​ដើម និង​អណ្ដើកមាស​វែង ៕ ប្រភព​: អ៊ាង សុផល្លែត​

ទីតាំងផ្សាយពាណិជ្ជកម្ម