Home ព័ត៌មានជាតិ នយោបាយ រដ្ឋសភា នឹង​ប...

រដ្ឋសភា នឹង​បើក​សម័យប្រជុំ​លើក​ទី ៥ នីតិកាល ទី ៦​នៅ​សប្តាហ៍​ក្រោយ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី ៥ នីតិកាល​ទី​៦​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០​ខាងមុខ​។​

​សម័យប្រជុំ​រដ្ឋសភា​នឹង​ពិភាក្សា​លើ​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ លោក លី ស៊ី​គ្រី ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ និង​លោក​សៅ​សារ៉ាត់​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត ប៉ៃលិន​និង​ការបោះឆ្នោត​ជ្រើសតាំង​៖​លោក​ខៀវ​ភា​រិ​ទ្ធ​ជា​សមាជិក​គណៈកម្មការ​អប់រំ​យុវជន​កីឡា​ធម្មការ​កិច្ចការ​សាសនា​វប្បធម៌​និង​ទេសចរណ៍​លោកស្រី​នូ​សុវណ្ណនី​ជា​សមាជិក​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​សូមជម្រាបថា​លោក លី ស៊ុ​គ្រី ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តតាកែវ ជំនួស​លោក សុខ សូ​កាន ដែល​ទៅកាន់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​លោក​សៅ ស៉ា​រ៉ាត់ ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្ត​ប៉ៃលិន ជំនួស លោកស្រី បាន ស្រីមុំ​ដែល​បាន​លាលែង​និង​ទៅកាន់​តំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular