Home ព័ត៌មានជាតិ សង្គម គ្រោង​ស្តារ​ប...

គ្រោង​ស្តារ​ប្រឡាយ​១២​ខ្សែ​ក្នុងចំណោម​ប្រឡាយ​៣៧​ខ្សែ​ដែល​ត្រូវ​ស្តារឡើងវិញ​ក្នុង​ឆ្នាំ​២០២១

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជំរាប​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី ២ របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​២៤ ធ្នូ​នេះ​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើក​គម្រោង​ស្តារ​ប្រឡាយ​ចំនួន​១២​ខ្សែ ក្នុង​ចំណោម​​ប្រឡាយ​៣៧​ខ្សែ ដែល​ត្រូវ​ស្តារឡើងវិញ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ​។

​មន្ត្រី​ដដែល​បន្តថា ប្រឡាយ​បង្ហូរទឹក​ក៏​ដូច​អាង​ស្តុក​ទឹក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​មាន​សត្រូវ​ច្រើន ហើយ​ពេលនេះ​សូម្បី​វត្ត​ក៏​រំលោភ​ប្រឡាយ ចាក់ដី​លប់​ប្រឡាយ​ដែរ​។​

​ក្នុង​កិច្ចប្រជុំ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា ប្រឡាយ​ប្រមាណ​១២​ខ្សែ នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​រំលោភ​។​តែ​ទោះបីយ៉ាងណា លោក​អះអាងថា នឹង​ខិតខំ​ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព​ដែលមាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular