Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​បញ្ជូនទៅ​តុលាការ​

​ដោយ​:​គ្រញូង​/​បាត់ដំបង​: ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាលពី​ថ្ងៃទី​២៤ ខែធ្នូ បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​តុលា​​ការ ពីបទ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ ហើយ​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ឲ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​ម៉ន ស៊ី​ណាត ហៅ​រាម ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​នៅ​ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ព្រមទាំង​ដក​ហូត​វត្ថុតាង​បទល្មើស​មួយចំនួន មាន​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង ម៉ូ​ទ័​រ​ស្វាន​ធំ​ពណ៌​ខៀវ​ចំនួន​១​គ្រឿង ម៉ូ​ទ័​រ​កាត់​ការ៉ូ ​ចំនួន​១​គ្រឿង ខ្សែភ្លើង​ទំហំ​២.៥​មី​លី​ម៉ែត្រ​ពណ៌​ខ្មៅ​ចំនួន​៣០​ម៉ែត្រ កាបូបស្ពាយ​ពណ៌​ក្រហម​ចំនួន​១ និង​មួក​សុវត្ថិភាព​ពណ៌​ខ្មៅ​ចំនួន​១ ។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​លំនៅដ្ឋាន​របស់​ជនរងគ្រោះ​ឈ្មោះ អន សំផន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​ពី​ក្នុង​លំនៅដ្ឋាន​របស់​ជនរងគ្រោះ​ហើយ​​រត់គេចខ្លួន​បាត់​។​

បច្ចុប្បន្ន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular