​កុងស៊ី​កាប់​ជ្រូក​បញ្ចេញ​ក្លិនស្អុយ​ឆ្អេះឆ្អាប​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជា​ជា​ពលរដ្ឋ​

1356
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អាជ្ញាធរ​ខណ្ឌមានជ័យ​មេត្តា​ចុះ​ពិនិត្យ​និង​ចាត់វិធានការ ចំពោះ​ទីតាំង​ខាងលើ​ផង ព្រោះ​ពលរដ្ឋ​ទ្រាំ ក្លិនស្អុយ​ឆ្អេះឆ្អាប​នេះ​យូរ​មកហើយ​។​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង រអ៊ូរទាំ​ទៅនឹង​ក្លិនស្អុយ ឆ្អេះឆ្អាប ទ្រាំង​លែង​បាន​ចេញពី​ទីតាំង​កាប់​ជ្រូក ចេញពី​ទីសត្តឃាត ឬ​កុងស៊ី​កាប់​ជ្រូក ដែលមាន​ទីតាំង ស្ថិតនៅ តាមផ្លូវ​វេ​ង​ស្រេង ម្តុំ​លូ​៥ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​យើង​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ថ្វីបើ​ទី​សត្តឃាតដ្ឋាន​ជ្រូក​ខាងលើ ស្របច្បាប់​ក៏ពិតមែន ។​តែ​អ្វីដែល​ប៉ះពាល់​ដល់​បរិស្ថាន ដល់​សុខភាព ប្រជាពលរដ្ឋ​ក្បែរ​ខាង​នោះ គឺ​ក្លិនស្អុយ​ឆ្អេះឆ្អាប ទ្រាំលែងបាន​ទៅហើយ​។ ឱ្យ​រស់ សុខ ស្រួល​ម្តេច​បាន បើ​សព្វថ្ងៃ​រស់​ជាមួយ គ្រប់​ដណ្តើម​ចេញចូល ដេក ដើរ អង្គុយ ស្រូប​ក្លិនឆ្អេះ បណ្តាល អោយ​ខូចសុខភាព​យ៉ាងធ្ងន់ធ្ងរ​។​

​បញ្ហា​ចោទ​ចេញពី​ទីសត្តឃាត ឬ​កុងស៊ី​កាប់​ជ្រូក ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូនទៅ​អាជ្ញាធរ​មូលដ្ឋាន ដែរ តែ​វិធានការ​កែសម្រួល កាត់បន្ថយ​ក្លិន ពុំមាន​ទាល់តែសោះ សង្ស័យ​អាជ្ញាធរ ធ្វើដំណើរ​ឆ្លងកាត់ តាម​រថយន្ត​ហើយ​មើលទៅ ទើប​មិនដឹងថា​ក្លិនស្អុយ បែបណា​ចេញពី​កុងស៊ី​កាប់​ជ្រូក ឬមួយ ទទួលផល ពី​ថៅកែ​កុងស៊ី ទើប​ធ្វើ​មិនដឹងមិនឮ បណ្តោយ​ឲ្យ​កុងស៊ី​គ្មាន​វិធីសាស្ត្រ កែសម្រួល លើ​ផ្នែក​បរិស្ថាន​បែប នេះ ប្រសិនបើ អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើដំណើរ​តា​ម៉ូតូ​វិញ ច្បាស់​ប្រាកដជា​បាន ទទួល​ហិត​នូវ​ក្លិនស្អុយ​ឆ្អាប ពី​កុងស៊ី​កាប់​ជ្រូក ខាងលើ​ជាក់​ជាពុំខាន ។​

​ប្រជាពលរដ្ឋ​ស្នើ​យ៉ាងទទូច ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជំនាញ ជាពិសេស លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មេត្តា​ចុះ​ពិនិត្យ និង​ចាត់វិធានការ ចំពោះ​ទីតាំង​ខាងលើ​ផង ព្រោះ​ពលរដ្ឋ​ទ្រាំ ក្លិនស្អុយ​ឆ្អេះឆ្អាប​នេះ​តទៅ​ទៀតហើយ​។ បើ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ ហុចដៃ​យកលុយ បាន​ផល ពី​កុង ស៊ី​ខាងលើ​នេះហើយ មេត្តា​សូមជួយ​ជំរុញ​ឲ្យ​ម្ចាស់​កុងស៊ី កែសម្រួល​ធ្វើយ៉ាងណា​កាត់បន្ថយ​ក្លិនស្អុយ ផង​ឆ្អេះឆ្អាប​ផង​ទាន​៕S/

​កុងស៊ី​កាប់​ជ្រូក​បញ្ចេញ​ក្លិនស្អុយ​ឆ្អេះឆ្អាប​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជា​ជា​ពលរដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម