Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ចំនួន​២

​ដោយ​:​គ្រញូង​/​បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ លោក​ងួន រតនៈ អភិបាលខេត្ត អមដំណើរ​ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ប្រធាន​ច្រកទ្វារព្រំដែន កម្លាំង​វរៈ​ការពារ​ព្រំដែន កម្លាំង​ប្រដាប់​​អាវុធ​ទាំងបី​ប្រភេទ និង​អ្នកពាក់ព័ន្ធ​សំខាន់​មួយចំនួន​បាន​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ចំនួន​២ គឺ​ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ដែល​នៅជាប់​ព្រំដែន​ប្រទេស​ថៃ ។​

​លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​កង​ម្លាំ​ង និង​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវអនុវត្ត​វិធានការ របស់​រាជរដ្ឋាភិបាល ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដោយ​មិនត្រូវ​លើកលែង ឱ្យ​ពលករ​ណា​ម្នាក់ ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន ឬ​ទៅ​ភូមិ​​ស្រុក​ឡើយ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ និង​ត្រូវ​ធ្វើតេស្ត​យក​សំណាក​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular