Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​បុក​ម៉ូ...

ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយសារ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​កំពុងបើក​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់ រងរបួស​ធ្ងន់ និង​ស្រាល កាលពី​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ (​ផ្លូវ​ចំការ​ដូង​) ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក zoomer-x ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-7588 តែម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

​ពេលមកដល់​មុខ​វិទ្យាល័យ​ទួល​អំពិល បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1A-6407 ជិះ​ឌុប​គ្នា​ធ្វើដំណើរ​បញ្ច្រាសទិស រួច​ឆ្លងផ្លូវ​ធ្វើឱ្យ​យុវជន​ជិះ​ម៉ូតូ​ម៉ាក zoomer-x ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ទាំងសងខាង​ធ្ងន់​និង​ស្រាល​៣​នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular