ប្រែសម្រួល : កញ្ញាដាលីស ៖ ដំរីថៃតុបតែងក្នុងឈុតបុណ្យណូអែលបានប្រគល់ម៉ាស់ឥតគិតថ្លៃដល់កុមារ។
វីដេអូបានបង្ហាញដំរីឈ្មោះ ស្រីមង្គលអាយុ១៤ឆ្នាំ ស្រីរ៉ាយ៉ាអាយុ៦ឆ្នាំ ភីតធឺអាយុ១៥ឆ្នាំ និងឃីងកែវអាយុ១៨ឆ្នាំកំពុងយកប្រមោយកាន់កន្ត្រកផ្ទុកម៉ាស់សម្រាប់ក្មេងសិស្សសាលានិងអ្នកបើកបរយានយន្តឆ្លងកាត់ អំឡុងដើមរដូវបុណ្យណូអែល។ ផែនការយកដំរីចែកម៉ាស់នៅប្រទេសថៃភាគកណ្តាលគឺធ្វើឡើងក្នុងបំណងដាស់តឿនប្រជាជនអំពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩។
ហ្មដំរីស្លៀកពាក់ឈុតលោកតាសាន់តាក្លូសអង្គុយលើខ្នងដំរី ដើម្បីចែកម៉ាស់នៅតំបន់ក្បែរក្រុងបាងកកកាលពីថ្ងៃពុធទី២៣ធ្នូ។
សិស្សវ័យក្មេងឈ្មោះ ឡាសាផន ឡយពីរីយ៉ាកាមុល និយាយថា “ពួកវាគួរឱ្យអស់សំណើចនិងគួរឱ្យស្រឡាញ់។ ខ្ញុំគិតថាពួកវាគួរឱ្យខ្នាញ់ណាស់”។
ក្មេងៗដ៏រំភើបមកពីសាលាជីរ៉ាសាតវិទ្យានៅអាយុធ្យា ដែលជិះឡានមួយម៉ោងពីបាងកក បានច្រៀងបទគ្រិស្តស្មាស់ និងឈរតម្រង់ជួរថតជាមួយដំរីក្នុងព្រឹត្តិការណ៍ដែលរៀបចំប្រចាំឆ្នាំ៕
ដំរីថៃចែកម៉ាស់ដល់អ្នកបើកបរយានយន្តឆ្លងកាត់នៅអាយុធ្យា