Home ព័ត៌មានជាតិ សន្តិសុខ ​តុលាការ​កំពូ...

​តុលាការ​កំពូល បើកសវនាការ​បណ្តឹង​សារទុក្ខ របស់​អតីត​អភិបាល ខេត្តតាកែវ និង​បងប្រុស នៅ​ព្រឹក​ថ្ងៃទី​២៥ ធ្នូ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បណ្ដឹង​សារទុក្ខ​របស់​អតីត​អភិបាល ខេត្តតាកែវ និង​បងប្រុស ប្រឆាំងនឹង​ការសម្រេច របស់​សាលាឧទ្ធរណ៍ នឹងត្រូវ​តុលាការ​កំពូល លើក​យកមក​បើកសវនាការ ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ។​

​បណ្ដឹង​ប្តឹង​សារទុក្ខ របស់​ជនជាប់ចោទ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង នគរបាល​ខេត្តតាកែវ បានកើត​ឡើង បន្ទាប់ពី​សាលាដំបូង រាជធានី​ភំ​ពេញ និង​សាលាឧទ្ធរណ៍ បាន​ផ្តន្ទាទោស ក្នុង​ម្នាក់ ១០ ឆ្នាំ និង​ម្នាក់ទៀត ១៣ ឆ្នាំ ។​

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ លោក ហម ម៉េង​សែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដាក់ពន្ធនាគារ រយៈពេល ១៣ ឆ្នាំ ពីបទ ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការសម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ និង​សម្រេច​ផ្ដន្ទាទោស លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង នគរបាល​ខេត្តតាកែវ ជា​បងប្រុស​បង្កើត​រប​ស់ លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ ១០ ឆ្នាំ ។ ចំ​ណែ​ល​ឈ្មោះ ជឹម វុ​ធ និង ឈ្មោះ ម៉េ​ន សា​ម៉ៃ ត្រូវដាក់​ពន្ធនាគារ កំណត់ ម្នាក់ៗ ២ ឆ្នាំ ពីបទ លាក់កំបាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែ​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេច​នេះ​។​

​រយៈពេល​ជិត ៦​ខែ ក្រោយមក ពោលគឺ​នៅ​រសៀល ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ លោក យន់ ណា​រ៉ុង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាឧទ្ធរណ៍ បានប្រកាស​សាលដីកា តម្កល់​សាលក្រម សាលាដំបូង រាជធានី​ភ្នំពេញ ទុកជា​ការ​ដដែល ទើប​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ប្តឹង​សារទុក្ខ ប្រឆាំងនឹង​ការសម្រេច​នេះ​ទៀត​។​

​ក្នុងពេល​សវនាការ ជំនុំជម្រះ នាពេល​កន្លងមក លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ បាន​បដិសេធថា ខ្លួន​មិនបាន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular