ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សងខាង
នាមសព្ទ
( ស. ស្ចងខាង អ. ថ. សងខាង់ ) ពីរខាង
ភ្នែកទាំងសងខាង, សងខាងផ្លូវ, សុខចិត្តទាំងសងខាង ។
គាង
នាមសព្ទ
ចំហៀងក្បាលទាំងពីរខាង; សក់ដែលនៅសងខាងក្បាល
កាត់សក់ទុកគាង ។
គុណសព្ទ
ដែលកន្ធែកលើជាងក្រោម
ស្មាគាង។
ក្រអាញ
គុណសព្ទ
ដែលធំសងខាងជាងទៅលើ
រាងក្រអាញ ( ម. ព. កន្តាញ ) ។
កំភរ
នាមសព្ទ
ឈ្មោះត្រីស្រកាមួយប្រភេទ រាងវែងកន្ទុយមានធ្លកក្រហម, ខ្លួនមានខ្មៅ ១ ដុំសងខាង
ត្រីកំភរ ។
គុណសព្ទ
ដែលចូលចិត្តតែខាងភរកុហក ឬ ធ្លាប់តែភរកុហក, ដែលមិនពិត
មនុស្សកំភរ; ពាក្យកំភរ ( ព. ទ្រ. ) ។
នាមសព្ទ
ដែលចូលចិត្តតែខាងភរកុហក ឬ ធ្លាប់តែភរកុហក, ដែលមិនពិត
មនុស្សកំភរ; ពាក្យកំភរ ( ព. ទ្រ. ) ។
ប្រទង់
កិរិយាសព្ទ
សន្ធឹងទាញទាំងសងខាង ។ ប្រទង់ប្រទាញ ឬ ប្រទាញប្រទង់ ទង់ទាញទៅវិញទៅមករឿយៗ ( ម. ព. ទង់ កិ. ផង ) ។