Home ព័ត៌មានជាតិ សង្គម ​រដ្ឋបាល​ខណ្ឌ...

​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ​ការងារ​ស្តារលូ ក្នុង​មូលដ្ឋាន ដើម្បី​កាត់បន្ថយ​ការ​ស្ទះលូ​

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នាពេល​បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ឲ្យ​កម្លាំង​ជំនាញ ចុះ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ ពី​តូច មក​ធំ នៅតាម​មហាវិថី និង​វិថី​តូចធំ នៅក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ ដើម្បី​បង្ហូរទឹក បាន​លឿន​ជាង​មុន ព្រោះ​ពេល​ភ្លៀង​ម្ដងៗ តែងតែ​លិច​ផ្លូវ​មួយចំនួន កន្លងមក ធ្វើអោយ​បងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើ​ដំណើរ ដូច្នេះ សាលា​រាជធានី ក៏បាន​បន្តសកម្មភាព មួយផ្នែក​ទៀត បូម​លូ និង​បាញ់​ទឹក​លាង​សម្អាត ដែល​មាត់​លូ មាន​សម្រាម និង​ដី​ភក់ បង្ក​ការ​ស្ទះលូ ដើម្បី​បង្ហូរទឹក បាន​លឿន​ជាង​មុន ថែមទាំង​លើក​សោភ័ណភាព នៅក្នុង​រាជធានី​ភ្នំពេញ ផងដែរ ។​

​ជាក់ស្ដែង នៅវេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែធ្នូ ឆ្នាំ​២០២០ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បាន​អញ្ជើញ​ចុះ ត្រួតពិនិត្យ ការងារ​ស្តារលូ ដោយ​អូស​កៅឡាក់ បំពង់​លូ​ចាស់ នៅ​បណ្តោយ​ផ្លូវ​លេខ​១៣ ចន្លោះ​ពី​១១០ ដល់​ផ្លូវ​លេខ​១៨៣ ប្រវែង ១.៦៣៨,៥ ម៉ែត្រ ដែលជា​កញ្ចប់​ថវិកា របស់​សាលាខណ្ឌ​ដូនពេញ ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​គម្រោង​ការពា​រ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ ហិរញ្ញប្បទាន​ឥត​សំណង ពី​ប្រជាជន​ជប៉ុន ជា​សក្ខីភាព​នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា ដាក់​បណ្តាញ​លូ​មេ មាន​ជាច្រើន គម្រោង​មកហើយ រួមមាន ផ្លូវ​លេខ​៣១៥ ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​៥៩២ ។​ល​។ ដើម្បី​ដោះស្រាយ​ទឹក​លិច ពេល​មាន​ភ្លៀង ធ្លាក់​ខ្លាំង​ម្ដងៗ បង្ហូរទឹក​ទាន់ពេលវេលា​។​

​នាឱកាស​នេះ លោក សុខ ពេញ​វុ​ធ ក៏បាន​បន្ត​ចុះ​ត្រួតពិនិត្យ ការងារ​ផ្សារ​ចំរឹង​ដែក ដាក់​តាម​មាត់​អណ្តូង​លូ ចំនួន ៩ អណ្តូង តាម​បណ្តោយ​តិ​រវិ​ថី ព្រះស៊ីសុវត្ថិ ដើម្បី​កុំអោយ​សំរាម ឬ​កាកសំណល់​ផ្សេងៗ ហូរ​ចូល​លូ នៅពេល​មាន​ភ្លៀង​ធ្លាក់ ដែលជា​ហេតុ បណ្តាលអោយ​ស្ទះលូ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular