ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
អសុរោះ
(អៈ––)
គុណសព្ទ
(មកពី បា. អសុរ > អសុរោ, អសុរោ > អសុរោះ ?) សោះកក្រោះ, ខ្មោះខ្មួរ, បោកបោះ, ខ្ជោកខ្ជាក; ឥតគួរឥតសម; ដែលជារបស់អសុរឬអសប្បុរស (ចំពោះតែវាចា)
សម្ដីអសុរោះ, ពាក្យអសុរោះ ។ មើលក្នុងពាក្យ ពាន កិ. ផង) ។
គំរោះ
កិរិយាវិសេសន៍
អសុរោះ; ទ្រគោះឥតគួរឥតសម, បោះបោក, កញ្ជ្រោកបោកបាច
សំដីគំរោះ; ស្ដីគំរោះ…( ម. ព. គំរើយ ឬ គំរើល ផង) ។
គុណសព្ទ
អសុរោះ; ទ្រគោះឥតគួរឥតសម, បោះបោក, កញ្ជ្រោកបោកបាច
សំដីគំរោះ; ស្ដីគំរោះ…( ម. ព. គំរើយ ឬ គំរើល ផង) ។
ញ៉ាំង
អាយតនិបាត
ប្រើ, បង្គាប់
គ្រូញ៉ាំងសិស្សឲ្យរៀន, ញ៉ាំងចិត្តឲ្យជ្រះថ្លា ។ ( គួរកុំច្រឡំប្រើជា គ្រូញ៉ាំងឲ្យសិស្សរៀន ) ។
ញ៉ាំងឈ្លោះ គឺញ៉ាំងជម្លោះឲ្យកើតមានឡើង ( សម្រាប់ប្រើក្នុងកាព្យ )
កុំនៅញ៉ាំងឈ្លោះកុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ . . . ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
ពាន
កិរិយាសព្ទ
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ
ពានរបង, ពានវាំង ។
ឡើងពាក់ទ្រោបពីលើ
គោពានគ្នា ( ព. ព. ) ។
ពានត្រោកពានត្រាំង ឬ ពានត្រោកពានព្រៃ (ព. ប្រ. )បំពាក់បំពានទាំងស្រុកទាំងកំរោលឥតគិតពីខុសពីត្រូវ ( ហាក់ដូចជាដើរពានលើត្រោកឬព្រៃ ) ពានលើគ្រោះកាច ប្រទះលើគ្រោះកាច ។ ពានស្កុន ពានលើដំណើរស្កុនការ; មានពាក្យកាព្យបុរាណថា
កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
នាមសព្ទ
ឈ្មោះប្រដាប់មួយប្រភេទ ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬធ្វើដោយរតនវត្ថុមានប្រាក់មាសជាដើម ឬក៏ធ្វើដោយវត្ថុឯទៀតមានឈើ, ផ្ដៅជាដើម មានរាងមូលក្រឡូម មានជើង សម្រាប់ប្រើការដាក់ទ្រអ្វីៗមានស្លាបារីជាដើម
ពានស្លា, ពានបារី; ហៅថា ជើងពាន ក៏បាន ។
ពានព្រះស្រី ( រ. ស. ) ពានដាក់ស្លាបារីថ្វាយព្រះរាជា ។ ខ្សែពាន ខ្សែឬចម្រៀកស្បែក សម្រាប់ទាក់រហាត់ឬរ៉កឬក៏គ្រឿងចក្រឲ្យវិល ។
ជើងកោស
នាមសព្ទ
ឋានរងខឿន ឬជញ្ជាំងវិហារ, ចេតិយជាដើម
ជើងកោសវិហារ ។