ដោយៈ ជា សីហៈ/ភ្នំពេញៈតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត ។
ប្រភពដដែលបានអះអាងថា គម្រោងទីមួយ គឺស្នើរដោយក្រុមហ៊ុន “NS INDUSTRIAL CO., LTD” ដែលមានគម្រោងបង្កើតរោងចក្រផលិតកេសកាតុង ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។
ប្រភពដដែលបានបន្តថា គម្រោងទីពីរគឺស្នើដោយក្រុមហ៊ុន “LONSO (CAMBODIA) GARMENT CO., LTD”លើ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤៣៥កន្លែង៕