Home ព័ត៌មានអន្តរជាតិ ចិន​នឹង​ផ្អាក...

ចិន​នឹង​ផ្អាក​ជើងហោះហើរ​ទៅ​មក​ពី​ចក្រភព​អង់គ្លេស​ដោយសារ​ខ្លាច​មេរោគ​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ លោក​វ៉ាង វិន​ពីង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤​ធ្នូ​នេះ​ថា​ចិន​នឹង​ផ្អាក​ការហោះហើរ​ត្រង់​ទៅ​មក​ពី​ចក្រភព​អង់គ្លេស​​ដោយ​លើកឡើង​ពី​ការលេចចេញ​នៃ​វីរុស​កូរ៉ូ​ណា​បំលែង​រូបរាង​ថ្មី​មួយទៀត​។​

​លោក​វ៉ាង​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា “​បន្ទាប់​ពី​ការពិចារណា​ជាច្រើន​ចិន​បាន​សម្រេចចិត្ត​ផ្អែក​តាម​ប្រទេស​ដទៃ​ទៀត​និង​ផ្អាក​ការហោះហើរ​ទៅ​មក​ពី​ចក្រ​​ភព​អង់គ្លេស​”​។​

​លោក​វ៉ាង​និយាយថា “​ចិន​នឹង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ការវិវត្តន៍​ពាក់ព័ន្ធ​នានា​និង​កែសម្រួល​វិធាន​ត្រួតពិនិត្យ​ប្រកបដោយ​ថាមវន្ត​អាស្រ័យ​លើ​ស្ថានភាព​”​។​

​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ចំនួន​៨​ជើង​ក្នុង​មួយ​សប្តាហ៍​រវាង​ចិនដីគោក​និង​ចក្រភព​អង់គ្លេស ។​

​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​កំពុង​បិទ​ព្រំដែន​របស់​ពួកគេ​ទៅ​កាន់​អង់គ្លេស​បន្ទាប់ពី​ការលេចចេញ​នូវ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ប្រែរូ​បឆ្លង​ខ្លាំង​ជាង​មុន​ជាង ៧០ ភាគរយ​។​ជប៉ុន​និង​ហុងកុង​​ក៏​ហាមឃាត់​ការហោះហើរ​ពី​អង់គ្លេស​ផងដែរ​៕

​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ចំនួន​៨​ជើង​ក្នុង​មួយ​សប្តាហ៍​រវាង​ចិនដីគោក​និង​ចក្រភព​អង់គ្លេស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular