Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម​ចែករំលែក​របាយការណ៍​អំពី​ដំណាំ​៦​មុខ​នៅ​កម្ពុជា

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ នៅ​រសៀល​នេះ​បាន​ចែករំលែក​នូវ របាយការណ៍​បឋម​ស្តីពី​វ​ឌ្ឍ​ភាព​នៃ​ផលិតកម្ម ដំណាំ​ក​សិ​-​ឧស្សាហ កម្ម​សំខាន់ៗ​ចំនួន​០៦​មុខ ក្នុង​ឆ្នាំ​២០២០​។

​លោក​បាន​បន្តថា ដោយ​ផ្អែកលើ​ស្ថិតិ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២០ បាន​ពិនិត្យឃើញ​ពី​វឌ្ឍនភាព​នៃ​ផលិតកម្ម​ដំណាំ ក​សិ​-​ឧស្សាហកម្ម សំខាន់ៗ​ចំនួន​០៦​មុខ​រួមមាន ដំណាំ​ដំឡូង​មី ដំណាំ​ស្វាយចន្ទី ដំណាំ​ស្វាយ​ដំណាំ​ចេក អំបូង​លឿង ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) និង​ដំណាំ​ម្រេច ។
១-​ដំណាំ​ដំឡូង​មី​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ៦៥៦.៨៦៨ ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៥៨២.០៥៥ ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ១៩,២២​តោន​/​ហិកតា
– បរិមាណ​ផល ប្រមាណ​ជា ១១.១៨៥.០៦៩​តោន
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៧.០៧៥.៤៩៤​តោន ក្នុងនោះ​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ១.០២៦.២៣២.០០០​ដុល្លារ (​តម្លៃ​បានមកពី ការ​គណនា តម្លៃ​នាំចេញ​ផ្លូវការ ក្រៅផ្លូវការ និង​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក​)
– រោងចក្រ​កែច្នៃ​មាន​ចំនួន ៩ និង​ក្រុមហ៊ុននាំចេញ​ចំនួន ៣៨
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ៦៦០ ៣៣៨​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​

២-​ដំណាំ​ស្វាយចន្ទី​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ២៣៦.៤៧១​ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១៦៥.៦៧០​ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ១,៤៦២​តោន​/​ហិកតា
– បរិមាណ​ផល ប្រមាណ​ជា ២៤២.១៧៧​តោន
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ២១៨.៨៨៤,២៩​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ២៨៨.១១១.៧០០​ដុល្លារ​
– សិប្បកម្ម​កែច្នៃ​មាន​ចំនួន ៦ និង​ក្រុមហ៊ុននាំចេញ​មាន​ចំនួន ២៦
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ២៤៨.២៩៥​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​

៣-​ដំណាំ​ស្វាយ​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ១២៦.៦៦៨​ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៩១.១០៤​ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ១៥,៣៧៧​តោន​/​ហិកតា​/​រដូវ
– បរិមាណ​ផល ប្រមាណ​ជា ១.៤០០.៩១៤​តោន ក្នុង​មួយ​រដូវ
– បរិមាណ​នាំចេញ​ស្វាយ​ស្រស់ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៩៤៥.២៧៤,៤៤​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៤៧៣.២០៧.៧០០​ដុល្លារ​
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ៤៧​ក្រុមហ៊ុន និង​អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​សម្រាប់ នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ៤៨ (​ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និង​ម្ចាស់​ចម្ការ ១២)​។​
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ១៣៥.៥០០​ហិកតា (​កើន​ប្រមាណ​ជា ៧%)​។​

៤-​ដំណាំ​ចេកអំបូង​លឿង (​ឆ្នាំ​២០២០)
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១៥.៩៤៥​ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ៣០​តោន​/​ហិកតា​
– បរិមាណ​ផល ប្រមាណ​ជា ៤៧៨.៣៥០​តោន​
– បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៣១៣.៤១០,៩៤​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៤៥១.១២៥.៧០០​ដុល្លារ​
– ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​មាន​ចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុន​ចំនួន ១១ បាននិងកំពុង​ប្រិ​តិ​ប​ត្កិ​ការនាំចេញ​។
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ១៨.៣៣៧​ហិកតា (​កើន​ប្រមាណ​ជា ១៥%)​។​

៥-​ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​)
– ផ្ទៃដី​ដាំ​ដុះ ចំនួន ១៤.៤០៧​ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១១.៥១៤​ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ១៣,៨៨២​តោន​/​ហិកតា
– បរិមាណ​ផល ប្រមាណ​ជា ១៥៩.៨៣៣​តោន​
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ១៧៤,៥២​តោន
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៥៧.៧៦៣.១០០​ដុល្លារ​
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ២ និង​សហគមន៍​កសិកម្ម​ផលិត​មៀន​ប៉ៃលិន មាន​ចំនួន ១៥
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ១៥ ១២៧​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​

៦-​ដំណាំ​ម្រេច​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ៦.៨២២ ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៦.០០៤ ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ៣,១៣៦​តោន​/​ហិកតា
– បរិមាណ​ផល ចំនួន ១៨.៨២៩​តោន
– បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៥ ០០៥,៦៥​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ២៥.៤៩០.២០០​ដុល្លារ
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ៣០​ក្រុមហ៊ុន
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ៧ ១៦៣​ហិកតា (​កើន​ប្រមាណ​ជា ៥%) ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular